
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិងក្រុមបិសាចក្រហម Man.Utd លោក Paul Scholes បានលើកយកឈ្មោះអ្នកចាត់ការពីរនាក់ដែលអាចជំនួសតំណែងអតីតគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ស្របពេលតំណែង កំពុងក្រុមកំពុងតែនៅទំនេរ។អ្នកចាត់ការទាំងពីររូបនោះគឺគ្មាននរណាក្រៅពីលោក Eddie Howe របស់ Newcastle United និងលោក Pep Guardiola របស់ Manchester City។គួររំលឹកថាសហព័ន្ធ FA របស់អង់គ្លេសបច្ចុប្បន្នកំពុងត្រូវការអ្នកចាត់ការថ្មី បន្ទាប់ពីលោក Southgate ថ្មីៗនេះបានលាលែងពីតំណែងរបស់គាត់។មនុស្សជាច្រើននឹងយល់ស្របថាវានឹងក្លាយជា Eddie Howe នៅនាទីនេះ។
Scholes បានប្រាប់ Sky Sports ពីការយល់ឃើញរបស់គាត់ថាៈ Eddie គាត់កំពុងធ្វើការងារដ៏អស្ចារ្យនៅ Newcastle គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យតើគាត់អាចនាំពួកគេទៅកម្រិតបន្ទាប់បានទេ? ខ្ញុំមិនដឹងទេ។ ប៉ុន្តែខ្ញុំគិតថាគាត់ទំនងជាមានសមត្ថភាពបំផុត ការពិតខ្ញុំជឿជាក់។ ប៉ុន្តែសម្រាប់លោក Pep គឺពិតជាបេក្ខភាពដ៏ស័ក្តសមម្នាក់ទៀត ប៉ុន្តែគាត់នៅជាប់កុងត្រាជាមួយ Man.City ដូច្នេះយើងនិងរង់ចាំមើលនៅពេលបន្ទាប់ពីការសម្រេចចិត្តនេះ។
ប្រភព:Dailypost

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ 60លានយូរ៉ូ លើខ្សែបម្រើប្រយុទ្ធវ័យ 20 […]



