
(អង់គ្លេស)៖ អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករដ៏ល្បីល្បាញសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានបញ្ចេញមតិនៅលើ Youtube ផ្លូវការ៍របស់ខ្លួនថា មានចំនុចសំខាន់ចំនួន៣ ដែលអាចឲ្យក្រុមតោខៀវ Chelsea ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Victor Osimhen មកកាន់កីឡដ្ឋាន Stamford Bridge បាននោះ។
សម្រាប់ Chelsea កន្លងមកបានបង្ហាញការចាប់អារម្មណ៍លើការផ្ទេរយកខ្សែប្រយុទ្ធឆ្នើមវ័យ ២៥ឆ្នាំ មករួមក្រុម ប៉ុន្តែ Napoli ដែលជាក្លឹបអាណាព្យាបាលនៅឡើយមិនទទួលបានការចរចារណាមួយសម្រាប់កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះនោះទេ។
លោក Romano បន្តថា៖ ចំនុចសំខាន់ទាំង៣ ដែលជម្រុញឲ្យការផ្ទេរនោះអាចនឹងកើតមានឡើងបានគឺ
- ទី១៖ តម្លៃផ្ទេរ បូករួម ប្រាក់បៀវត្សរ៍ពលកម្មនឿយហត់របស់កីឡាករ
- ទី២៖ គឺប្រាក់កម្រៃជើងសារសម្រាប់ភ្នាក់ងារដោះដូរកីឡាករ ហើយវានឹងអាចមានតម្លៃធូរជាងនៅពេលបច្ចុប្បន្ននេះ។
- ទី៣៖ Chelsea នឹងមិនចំណាយប្រាក់ទិញផ្តាច់កុងត្រាដូចដែល Napoli បានស្នើសុំរហូតដល់ទៅ ១២០លានអឺរ៉ូ នោះទេ។
គួរបញ្ជាក់ផងដែរថា ការផ្ទេរយក Osimhen បានក្លាយជារឿងដ៏រសើបមួយ មិនត្រឹមតែ Chelsea នោះទេ នៅមានដូចជាក្លឹបអ្នកមានបារាំង PSG និង ក្លឹបនៅមជ្ឈឹមបូព៌ា Saudi Pro League អាចជាជម្រើសនឹងជាគោលដៅដែលរូបគេអាចនឹងផ្ទេរទៅកាន់ទីនោះផងដែរ៕
ប្រភព៖ Tribuna.com

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



