
ក្លឹប Manchester United និង Paris Saint-Germain (PSG) បានឈានចូលដំណើរការដ៏សំខាន់មួយនៃការចរចារ ខណៈដែលក្លឹបបារាំងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង លើប្រធានក្រុម Manchester United គឺ Bruno Fernandes ។ ចំពេលមានការពិភាក្សាពាក់ព័ន្ធនឹងការផ្លាស់ប្តូរសក្តានុពលសម្រាប់ Jadon Sancho, ជាមួយនឹងកីឡាករ Manuel Ugarte និង Xavi Simons ទោះបីជាយ៉ាង ការចរចារនេះបន្តស្ថិតក្នុងភាពស្មុគស្មាញក្នុងការស្វែងរកចំណុចព្រមព្រៀងណាមួយ។ Simons ដែលថ្មីៗនេះបានលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ RB Leipzig ត្រូវបានគេវាយតម្លៃខ្ពស់ដោយ PSG ទោះបីជាអនាគតរយៈពេលវែងរបស់គាត់នៅតែមិនប្រាកដប្រជានៅឡើយ ខណៈដែល PSG សម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេបន្ទាប់ពីការចាកចេញរបស់ Kylian Mbappe៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



