
អតីតខ្សែបម្រើBarcelona,Chesea និង Arsenal លោក Cesc Fabregas បានក្លាយជាគ្រូបង្វឹកបង្គោលជាផ្លូវការណ៏របស់ក្លឹបទើបនិងឡើងមកលេងនៅលីកកំពូលអ៊ីតាលីSerieA គឺ Como បន្ទាប់ពីបុរសសញ្ជាតិអេស្បាញរូបនេះបានដើរតួនាទីជាជំនួយការគ្រូបង្វឹកនាពេលកន្លងមក។Fabregas បច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាដឹកនាំក្រុមរយៈពេល ៤ ឆ្នាំសម្រាប់ក្លឹបដេលអវត្តមានលេងនៅលីកកំពូលរយៈពេល ២១ ឆ្នាំទៅហើយនោះ។គួររំលឹកថាកន្លងមកលោក Fabregas បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ ធ្លាប់ដើរតួនាទីដឹកនាំក្រុមបាន៥ដងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់Como នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២៣។
Fabregas ដែលបានឈ្នះ World Cup ជាមួយអេស្ប៉ាញក្នុងឆ្នាំ ២០១០ បានចំណាយពេលពាក់កណ្តាលនៃរដូវកាលទីពីរ២០២៣-២០២៤ ធ្វើជាជំនួយការរបស់គ្រូបង្វឹកវេលលោក Osian Roberts ខណៈបច្ចុប្បន្នរូបលោកដែលឥឡូវនេះបានក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍របស់ Como ។ Como និងត្រូវប្រកួតជាមួយក្រុមជើងឯក Serie A ៣៦សម័យកាលគឺ Juventus នៅថ្ងៃទី ១៩ ខែសីហា ២០២៤ខាងមុខនេះ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



