Close
Sponsor ads Featured-Image
បិសាចក្រហមបដិសេធសំណើរគូប្រជែងដេញថ្លៃចង់បានខ្សែបម្រើ Mctominay
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមបិសាចក្រហម Manchester United បានច្រានចោលសំណើដេញថ្លៃពីសំណាក់ក្លឹបគូប្រជែងនៅ Premier League គឺ ក្លឹប Fulham សម្រាប់ការចរចារផ្ទេរយកខ្សែបម្រើ Scott McTominay ស្របពេលក្រុមញញួរធំ West Ham បានបង្ហាញពីចំណាប់អារម្មណ៍ចង់បានកីឡាករ Aaron Wan-Bissaka ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

The Sun Football ⚽ on X: "Scott McTominay's shock move to Fulham 'set to be hijacked' by Prem rivals as Man Utd name their price https://t.co/oMuUtXFUYf https://t.co/PEOcf1UYp4" / X

ads

ការពិតកាលពីឆ្នាំ ២០២៣ កន្លងទៅ ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យកាល ធ្លាប់បានច្រានចោលសំណើរពីសំណាក់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏គឺ Fulham នេះម្តងរួចមកហើយ បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Marco Silva ធ្លាប់បានផ្តល់ជូនសំណើរតិចជាង ៣០លានផោន សម្រាប់ខ្សែបម្រើសញ្ជាតិស្កុតឡែនរូបនេះ។

Owen Hargreaves reveals that he always use to be the fastest player at Manchester United leaving stars like

សម្រាប់រដូវ​កាលចាស់ទោះបីជារកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ឲ្យក្រុមបិសាចក្រហម ខ្សែ​បម្រើ​វ័យ ២៧ ឆ្នាំនៅមានក្លឹបដូចជា Galatasaray ក៏ចង់ដេញថ្លៃយកកីឡាករដែលមានកុងត្រាសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ នៅទឹកដី Old Trafford មករួមក្រុមផងដែរ។   ដូច្នេះក្រុមលោក Erik Ten Hag ក្រោមការដឹកនាំរបស់សហម្ចាស់ក្លឹបថ្មីគឺលោកមហាសេដ្ឋីជំនួញឧស្សាហកម្មលោក Sir Jim Ratcliffe នឹង ត្រូវចាប់ផ្តើមការងារដ៏មមាញឹកដើម្បីរកកីឡាករមកជំនួសប្រសិនជាពួកគេទាំងពីរនឹងចាកចេញពីក្លឹបមែននោះ៕

ប្រភព៖ BESOCCER

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង