
គ្រូ Man Utd លោក Erik Ten Hag បានបញ្ជាក់ថា កីឡាករមួយចំនួននឹងត្រលប់មកជួយក្រុមវិញបន្ទាប់ពីបញ្ចប់បេសកម្មនៅ EURO 2024 ។ Scott Mctominay បានចូលហ្វឹកហាត់កាលពីថ្ងៃពុធ ជាមួយគ្នានឹង Rasmus Hojlund និង Eriksen ដែកបានធ្លាក់ចេញពី Euro 2024 តាំងពីដើមទី។ Mctominay អាចនឹងលេងទល់នឹងក្រុម Ranger ថ្ងៃសៅរ៍នេះ ខណៈ Hojlund និង Eriksen ទំនងជាត្រៀមខ្លួនរួចរាល់ពេលក្រុមទៅបោះជុំរុំហ្វឹកហាត់នៅ USA ។
គួររំលឹកផងដែលថា United បានចាញ់ក្រុម Rosenborg ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពជាលើកដំបូងរបស់ខ្លួន ខណៈកីឡាករសំខាន់ៗ មួយចំនួនដូចជា Rashford, Casemiro និង Mount សុទ្ធតែបានបង្ហាញវត្តមាន។ ខ្សែប្រយុទ្ធថ្មី Joshua Zirkzee ទើបត្រូវបានក្លឹបប្រកាសជាផ្លូវការណ៍ថ្មីៗ ក៏ទំនងជាចូលរួមជាមួយនឹងក្រុមខែក្រោយផងដែរ។ បច្ចុប្បន្នក្រុម Man Utd កំពុងសន្លឹងមើលកីឡាករ៣នាក់បន្ថែមទៀត ដើម្បីបំពេញនូវតំបន់ខ្វះខាតមួយចំនួនទៀត៕

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC


