
អតីតខ្សែបម្រើសញ្ជាតិហូឡង់ Rafael van der Vaart បានបញ្ចេញមតិរិះគន់កីឡាករDeclan Rice របស់អង់គ្លេសយ៉ាងចាស់ដៃ បន្ទាប់ពីអង់គ្លេសបានបរាជ័យក្នុងការប្រកួតជើងឯក Euro ២០២៤ ដោយបានត្រឹមជាជើងឯករងកាលពីថ្ងៃអាទិត្យកន្លងទៅ។ Vaart អតីតកីឡាករ Real Madrid និង Tottenham បានលើកឡើងយ៉ាងដូច្នេះថាៈ Rice វ័យ ២៥ ឆ្នាំថាជាកីឡាករដែលមិនបានដើរតួនាទិអោយមានប្រយោជន៍អ្វីទាល់តែសោះពោលគឺរូបគេដឹងតែបញ្ជូនបាល់ក្នុងតំបន់ការពារតែប៉ុណ្ណោះ។
ទោះបីមិនជាប់ឈាមជ័រសញ្ជាតិអង់គ្លេសប៉ុន្តែ Vaart បច្ចុប្បន្នមានវ័យ ៤១ឆ្នាំ បានបន្តការរិះគន់ដោយដកស្រង់ពីគេហទំព័រ AFC Ajax យ៉ាងដូច្នេះថាៈកីឡាករអង់គ្លេសរូបនេះមិនមានតម្លៃ១០០លានផោនទេ។។ តើគាត់ធ្វើអ្វីដើម្បីជាគុណប្រយោជន៏ដល់កីឡាករមិត្តរួមក្រុមនៅតំបន់បម្រើ-ប្រយុទ្ធនោះ? គាត់បានត្រឹមតែបញ្ជូនចុះឡើងជាមួយនិង John Stones វិញប៉ុណ្ណោះ។ការពិតគឺបានបង្ហាញថាប្រសិនបើអ្នកពិតជាមានតម្លៃ 100 លានអឺរ៉ូពិតមែននោះ អ្នកគួរតែអោយបាល់មានចលនាបំលាស់ទៅគូបដិបក្សបាន មិនមែនបកក្រោយដូច្នេះទេ។
គួររំលឹកថា Rice បានចូលរួមជាមួយ Arsenal ពីក្រុមញញួរធំ West Ham កាលពីឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ១០០ លានផោន ដើម្បីតាមស្មើកំនត់ត្រាដែលបានកាន់កាប់ដោយខ្សែបម្រើរួមជាតិអង់គ្លេសគឺ Jack Grealish។
ប្រភព:msn

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



