
Victor Osimhen កំពុងហ្វឹកហាត់ដាច់ដោយឡែកពីមិត្តរួមក្រុម Napoli របស់គាត់សម្រាប់ថ្ងៃទីពីរជាប់ៗគ្នាគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៏នេះ ខណៈពេលបច្ចុប្បន្ន ខ្សែប្រយុទ្ធក្រុមជម្រើសជាតិនីហ្សេរីយ៉ាកំពុងតែតតាំងប្រយុទ្ធជាមួយនឹងបញ្ហាសាច់ដុំ។ប្រភពជាច្រើននៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា Osimhen មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់នៅលើទីលាននោះទេ ប៉ុន្តែបានហ្វឹកហាត់ស្តារកាយសម្បទាដាច់ដោយឡែកនៅក្នុងកន្លែងហាត់ប្រាណជំនួសវិញ។កីឡាករអន្តរជាតិនីហ្សេរីយ៉ាបានបន្តការហ្វឹកហាត់មុនបើករដូវកាលជាមួយ Napoli កាលពីសប្តាហ៍មុនមកម្លេះ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានរំពឹងថានឹងចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Naple នៅរដូវក្ដៅនេះ ប៉ុន្តែមិនទាន់មានក្លឹបណាមួយហ៊ានផ្តល់តម្លៃបង់ថ្លៃផ្ដាច់កុងត្រាក្នុងតម្លៃ ១៣០លានអឺរ៉ូជូនពួកគេនៅឡើយទេ។ ជាមួយ Napoliកាលពីរដូវកាល ២០២២-២០២៣ Osimhen បានបង្ហាញទម្រង់លេងល្អដោយជួយអោយ ពួកគេលើកពានលីកកំពូលអ៊ីតាលីជាលើកដំបូង ក្នុងរយៈពេល ៣៣ឆ្នាំ ដោយស៊ុតបញ្ចូលទីបាន ២២គ្រាប់ និង សម្រាប់ក្រុមជម្រើសជាតិOsimhen បានត្រឹមតែជួយអោយ នីហ្សេរីយាទទួលបានជើងឯករងAfrica Cup of Nation កាលពីឆ្នាំ២០២៣ប៉ុណ្ណោះ។
ប្រភព:Dailypost
វីដេអូ:

បរទេសៈ ខ្សែការពារស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander Arnold ត្រូវបានទទួលរងការឌឺដងដោយអ្នកគាំទ្រក្រុមរបស់ខ្លួនក្នុងជំនួបដែលក្រុម Liverpool បានត្រឹមស្មើក្រុម Arsenal ក្នុងទឹកដី Anfield កាលពីយប់មិញនេះ។ ហេតុការណ៍នេះកើតឡើងបន្ទាប់រូបគេបានបង្ហាញអំពីការចាកចេញពីក្លឹបមួយនេះនៅពេលចប់រដូវកាលនេះ។ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៦៧ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានទទួលរងការស្រែកចម្អកពីអ្នកគាំទ្ររាល់ពេលដែលរូបគេប៉ះបាល់ម្តងៗ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កាន់តែវេទនា! ក្រោយបាត់បង់កីឡាករម្នាក់ ក្នុងជំនួបចាញ់ West Ham. ២-០ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាយ៉ាងណាមិញក្រោយចប់ការប្រកួត Arnold បានបង្ហាញការសុំទោស និងគោរពទៅកាន់អ្នកគាំទ្រវិញ។ អតីតខ្សែការពារលោក Jamie Carragher និង Rio Ferdinanad បានធ្វើការរឹះគន់ទៅកាន់អ្នកគាំទ្រចំពោះទង្វើរទាំងអស់នោះ ខណៈ Arnold ធ្លាប់បានចូលរួមចំណែកជួយក្រុមជាច្រើនឆ្នាំមកហើយ ជាពិសេសរូបគេបានបង្ហាញខ្លួនសរុបចំនួន៣៥០ប្រកួតមកហើយ និងឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំង Champions League និង Premier League ។ គ្រូបង្វឹកលោក Arne Slot […]


