

ប្រធានក្លឹប Lazio លោក Claudio Lotito បានបង្ហើបអំពីការដេញថ្លៃរបស់ខ្លួនលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester united កីឡាករ Mason Greenwood ដោយបានធ្វើការដេញថ្លៃតម្លៃ២៥លានអឺរ៉ូ បូករួមជាមួយនឹងប្រាក់រង្វាន់ផ្សេងៗ និងលក្ខខណ្ឌ ៥០% នៃតម្លៃលក់នៅថ្ងៃអនាគត។ Man United ហាក់បីមិនចាប់អារម្មណ៍ក្នុងរក្សាទុក Greenwood ឡើយ បើទោះបីជា រឿងក្តីរបស់គេត្រូវបានទម្លាក់ចុះក្តី ដោយពួកគេនឹងលក់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះនៅរដូវក្តៅនេះ។

Greenwood បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្លឹប Getafe ដោយបានទាត់បញ្ចូលទី៨គ្រាប់ និង បញ្ជូនបាល់ ៦លើ ឲ្យមិត្តរួមក្រុមបញ្ចប់ទី ក្នុងនាមជាកីឡាករខ្ចីជើង។ បច្ចុប្បន្នក្លឹប Marseille ហាក់បីនាំមុខគេក្នុងការប្រជែងយកខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែការប្រកួតប្រជែងហាក់បីរាងពិបាកបន្តិចដោយមានក្លឹបធំៗ មួយចំនួនក៏ត្រៀមខ្លួនចូលការប្រជែងយក Greenwood ដូចគ្នា។ របាយការណ៍បានបញ្ជាក់ថា Juventus បានផ្តល់សំណើរនូវការលេងនៅ UEFA Champions League ដូចគ្នានឹង Napoli បើសិនជាគេអាចយក Victor Osimhen ខណៈបច្ចុប្បន្ន Man United ត្រូវធ្វើការសម្រេចចិត្តអំពីសំណើរដ៏ល្អបំផុត៕

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



