Close
Sponsor ads Featured-Image
អតីតគ្រូ Chelsea ម្នាក់ទំនងជាអាចមកជំនួសតំណែងលោក ​Southgate នៅអង់គ្លេស
ទំហំអក្សរ
តូច
ធំ

អតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា ទំនងជាបេក្ខភាពដ៏មានសក្តានុពលម្នាក់ក្នុងជំនួសលោក Gareth Southgate នៅក្រុមជម្រើសជាតិអង់គ្លេស។ អនាគតរបស់លោក Gareth Southgate បានធ្លាក់ក្នុងភាពស្រពិចស្រពិលក្រោយការបរាជ័យសារជាថ្មីនៅព្រឹត្តិការណ៍ Euro 2024 ទល់នឹងក្រុមជម្រើសអេស្ប៉ាញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Thomas Tuchel responds to Ralf Rangnick Bayern Munich speculation after  thousands of fans sign petition pleading with him to stay with Harry Kane  in Bavaria | Goal.com

ads

ទោះបីជារូបលោកបានជួយឲ្យក្រុមអង់គ្លេសបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ២លើកជាប់ៗគ្នានៅក្នុងពានរង្វាន់ Euro និងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែបច្ចុប្បន្នកុងត្រារបស់លោកនឹងផុតសុពលភាពនៅត្រឹមខែ១២ចុងឆ្នាំនេះ។ គួររំលឹកផងដែលថា បច្ចុប្បន្នលោក Thomas Tuchel ក្រោយពីចាកចេញពីក្លឹប FC Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិលត្រលប់ទៅដឹកនាំនៅក្នុងប្រទេសអង់គ្លេសវិញផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាមិញបច្ចុប្បន្នសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA នៅមិនទាន់បានប្រកាសជាផ្លូវការណ៍អំពីអនាគតរបស់លោក Gareth Southgate នៅក៏ដូចគ្នាការមិនមានកិច្ចពិភាគ្សាណាមួយជុំវិញការនាំយកគ្រូបង្វឹកថ្មីមកជំនួសដូចគ្នា។ លោក Thomas Tuchel មិនមែនជាបេក្ខភាពតែគត់ដែលគេមើលឃើញឡើយ ប៉ុន្តែក៏មានលោក Graham Potter, Eddie Howe, Lee Carsley, Mauricio Pochettino និង Jurgen Klopp ក៏សុទ្ធសឹងតែបេក្ខភាពដែលសាកសម៕

អត្ថបទកំពុងចាប់អារម្មណ៍៖
មកស្តាប់ការបកស្រាយរបស់គ្រូបង្វឹក PSG ក្រោយបង្ករឿងហេតុជាមួយ Joao Pedro
featured image

ក្រោយបង្កបញ្ហាជាមួយ Joao Pedro បន្ទាប់ពីការប្រកួតបរាជ័យទល់និង Chelsea កាលពីថ្ងៃចន្ទនេះដោយលទ្ធផលមិនអាចតដៃរួចមក លោក Enrique ត្រូវបានមើលឃើញថាបានបង្កជម្លោះយកដៃទះចំផ្ទៃមុខកីឡាករ អន្តរជាតិប្រេស៊ីល Joao Pedro ធ្វើអោយកក្រើកការប្រកួតជាខ្លាំង។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអេស្បាញត្រូវបានដកស្រង់សម្តីដោយមានខ្លឹមសារថាៈខ្ញុំកំពុងព្យាយាមបំភាន់ស្ថានការណ៍ដែលប្រែប្រួល មិនធ្វើឲ្យវាកាន់តែអាក្រក់ពេកនោះទេក្រោយចប់ការប្រកួត។អ្នកចាត់ការសញ្ជាតិអេស្បាញបន្ថែមថាៈខ្ញុំមិនមានបញ្ហាក្នុងការបង្ហាញពីអារម្មណ៍របស់ខ្ញុំនៅចុងបញ្ចប់នៃការប្រកួតក្នុងកម្រិតខ្ពស់មួយនេះទេ។ វាជាភាពតានតឹងខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។ វាមិនអាចទៅរួចទេក្នុងការប្រឈមបែបនេះ។ តែវាជាលទ្ធផលចុងក្រោយនៃសម្ពាធក្រោយបញ្ចប់ការប្រកួត។អតីតគ្រូបង្វឹក Barcelona បន្តថាៈខ្ញុំបានឃើញគ្រូបង្វឹក Chelsea លោក Maresca ខ្ញុំបានឃើញគាត់រុញអ្នកផ្សេងដូចគ្នា ហើយយើងត្រូវបំបែកកីឡាករទាំងអស់នោះ ខ្ញុំមិនដឹងថាសម្ពាធនោះមកពីណាទេ។ ប៉ុន្តែនេះគឺជាស្ថានភាពដែលយើងទាំងអស់គ្នាត្រូវតែចៀសវាង។អត្ថបទកំពុងចាប់អារម្មណ៍៖ មកស្តាប់ Joao Pedro ប្រតិកម្មតបបែបនេះក្រោយរងអំពើហិង្សាពីសំណាក់គ្រូ​ PSG សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក Enrique ជាចុងក្រោយបន្ថែមថាៈយើងមិនមែនជាអ្នកចាញ់ គ្មានអ្នកចាញ់ទេ។ យើងជាម្ចាស់ជើងឯករង។ អ្នកចាញ់គឺជាអ្នកដែលបោះបង់ចោលការប្រកួត។ នៅក្នុងកីឡាកម្រិតខ្ពស់នេះមិនមានអ្នកចាញ់អ្វីឡើយ”។ ប្រភព:Goal

ចុចអានបន្ត
អត្ថបទទាក់ទង