

(អាល្លឺម៉ង់)៖ កាលពីយប់រំលងអាធ្រាត នៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ទីបំផុត គោជល់អេស៉្បាញបានផ្តួលនឹងបំបាក់តោកំណាចអង់គ្លេស ក្នុងលទ្ធផល ២ទល់នឹង១ គ្រងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro ឆ្នាំ ២០២៤ ដោយប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមនឹងនោះ បន្ទាប់ពីបរាជ័យអ្នកគាំទ្រអង់គ្លេសបានរិះគន់ និងស្តីបន្តោសទៅនឹងការបង្ហាញរបស់ខ្សែការពារស្លាបស្តាំគឺ Kyle Walker ដោយធ្វើឱ្យគាត់ទទួលខុសត្រូវ ចំពោះគ្រាប់បាល់ទាំង២ ដែលរបូតទល់នឹងអេស្ប៉ាញ៕
ប្រភព៖ SPORTBible

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton ក្នុងតម្លៃ ៧៥ […]


