Close
Featured-Image
Prediction:គោជល់អេស្បាញ រឺ តោកំណាចអង់គ្លេសជាម្ចាស់ជើងឯក Euro ២០២៤
ទំហំអក្សរ
តូច
ធំ

ការប្រកួtពានរង្វាន់កំពូលទ្វីបអឺរ៉ុប Euro ២០២៤ កាន់តែខិតជិតដល់ក្នុងជំនួបនៅទីក្រុងប៊ែរឡាំងនៅវេលាម៉ោង២រំលងអធ្រាតរវាងប្រទេសរាជាណាចក្របាល់ទាត់ដ៏ល្បីល្បាញគឺអេស្ប៉ាញ និងអង់គ្លេសOlympiastadion ។ការពិតអេស្បាញធ្លាប់កាក់កបឈ្នះពានEuro ៣សម័យកាលរួចមកហើយ(១៩៦៤,២០០៨,២០១២) ខណៈក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ ១៩៦៦គឺអង់គ្លេសមិនធ្លាប់ឈ្នះពានដ៏ធំនេះទាល់តែសោះក្រោយខកខានចុងក្រោយបំផុតនៅឆ្នាំ២០២១ ដោយបរាជ័យចាញ់អ៊ីតាលីសម្រាប់ព្រឹត្តិការណ៏Euro ២០២០ កំលុងពេលផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីត១៩។សម្រាប់គោជល់អេស្បាញក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis de la Fuente ខណៈក្រុមអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgateបានឆ្លងកាត់មកដល់វគ្គនេះខុសគ្នា ខណៈអេស្ប៉ាញបានទម្លាក់បារាំងដោយលទ្ធផល ២ទល់និង១ ស្របពេលអង់គ្លេស បានផ្តួលហូឡង់ ដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ទោះយ៉ាងណា៦ប្រកួតចុងក្រោយរបស់ អង់គ្លេសគឺឈ្នះ៤ស្មើ២ ខណៈអេស្បាញឈ្នះទាំង៦លើក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Euro 2024: Spain and England set for final showdown, schedule, time, live  streaming – Firstpost
Spain vs England Euro 2024 Final Preview: Team News & Playing XI, H2H  Record, Stats, Who Will Win? - myKhel
១.ប្រវត្តិជួបគ្នា
ជំនួប៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរស្មើ១ និងឈ្នះ២លើក ម្នាក់ម្តង ខណៈការប្រកួតចុងក្រោយនៅ Uefa Nation League ២០១៨ អង់គ្លេសបានផ្តួលអេស្បាញក្នុងលទ្ធផល ៣ទល់និង២។
២.ពត៌មានក្រុម(អេស្បាញ)
Luis de la Fuente បានត្រៀមដាក់អោយ Robin Le Normand និង Dani Carvajal ចូលលេងក្រោយខកខានដោយសារការព្យួរពេលផ្តួលបារាំង ដូច្នេះកីឡាករទាំងពីរត្រៀមប្តូរចូលជំនួស Nacho និង Jesus Navas ។
Pedri អវត្តមានដោយសារបញ្ហារបួសជង្គង់ ដូច្នេះ ដោយ Dani Olmo តាមតម្រូវការ រំពឹងថានឹងបន្តនៅតំបន់កណ្តាលជាមួយ De la Fuente រំពឹងថានឹងរក្សាការផ្លាស់ប្តូរទៅរបារអប្បបរមាដែលអ្នកទាំងបីបានត្រលប់មកវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Simon; Carvajal, Le Normand, Laporte, Cucurella; Ruiz, Rodri, Olmo; Yamal, Morata, Williams
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Euro 2024 Final: Spain vs England - betting odds, best tips, stats and  predictions - Football | Tribuna.com
៣.ពត៌មានក្រុម(អង់គ្លេស)
Kieran Trippier មិនមានវត្តមានពេលប្រកួតជាមួយ​ហូឡង់ អាចនិងត្រូវវាយតម្លៃដោយ Luke Shaw អាចចូលលេងបម្រុង។សម្រាប់កីឡាករឡើងជើង Ollie Watkins អាចនិងបន្តលេងបម្រុង បើទោះបីជាគាត់រកបានគ្រាប់ជ័យជម្នះនៅនាទីទី ៩០ ពេលជួបមច្ចុរាជទឹកក្រូចហូឡង់នៅកីឡាដ្ឋាន Dortmund កំលុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Walker, Stones, Guehi; Saka, Mainoo, Rice, Shaw; Bellingham, Foden; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

UEFA Euro 2024 final: Spain vs England preview, predicted XI, head-to-head  and team news | Football News - News9live
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អេស្បាញ ១:២ អង់គ្លេស
ប្រភព:whoscored &90min&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]

ចុចអានបន្ត
អត្ថបទទាក់ទង