Close
Sponsor ads Featured-Image
ព្រះអង្គម្ចាស់ Charles ​បង្ហាញការអបអរដល់អង់គ្លេស តែស្នើសុំឲ្យឈប់សុីអារម្មណ៍ចុងម៉ោង
ទំហំអក្សរ
តូច
ធំ

ក្រុមតោកំណាច់អង់គ្លេសបានវាយបកយកឈ្នះ៣ប្រកួតជាប់ៗគ្នា ដោយបានយកឈ្នះលើហូឡង់ 2-1 យប់ថ្ងៃពុធម្សិលមិញនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Ollie Watkins បានស៊ុតបញ្ចូលទីនៅនាទីទី 90 ដើម្បីបញ្ជូនពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដ៏សំខាន់ជាលើកដំបូងរបស់ពួកគេនៅលើទឹកដីបរទេស។ ក្នុងវគ្គ 16 ក្រុមចុងក្រោយ ការទាត់ផ្កាប់ចានដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Jude Bellingham បានពន្យារឲ្យដល់ទៅម៉ោងបន្ថែម ដើម្បីជៀសវាងពីការចាកចេញមុនកាលកំណត់ជាមួយស្លូវ៉ាគី មុនពេល Harry Kane រកបានគ្រាប់បាល់ជ័យជម្នះ។ បន្ទាប់មក អង់គ្លេស ត្រូវការបាល់ប៉េណាល់ទី ដើម្បីទម្លាក់ ស្វីស នៅវគ្គ ៨ក្រុមចុងក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

King Charles sends cheeky message to Gareth Southgate following England's  victory in EURO 2024 semi-final

ads

គ្រាប់បាល់របស់ Watkins បានជួយឱ្យក្រុមរបស់លោក Gareth Southgate ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទីពីរជាប់ៗគ្នានៅ Euros បន្ទាប់ពីចាញ់ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីឱ្យអ៊ីតាលីក្នុង Euro 2020។ គ្រាប់បាល់របស់ Watkins បានជួយឱ្យក្រុមរបស់លោក Gareth Southgate ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទីពីរជាប់ៗគ្នានៅ Euros បន្ទាប់ពីចាញ់ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីឱ្យអ៊ីតាលីក្នុង Euro 2020។

King congratulates England on reaching Euro 2024 final | The Independent

ក្រោយចប់ការប្រកួតយប់មិញព្រះអង្គមច្ចាស់ Charles បានចេញលិខិតអបអរសាទរដោយក្រុមជម្រើសជាតិអង់គ្លេសដោយមានឃ្លឹមសារថា «ខ្ញុំ និងភរិយា រួមជាមួយនឹងក្រុមគ្រួសាររបស់យើង សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះអ្នកដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA European Championship ។ យើងសូមជូនពរឱ្យការប្រកួតនៅថ្ងៃអាទិត្យទទួលបានជោគជ័យ។ ហើយមួយទៀត ប្រសិនបើអ្នកអាចឈ្នះការប្រកួតដោយមិនចាំបាច់មានគ្រាប់បាល់នៅនាទីចុងម៉ោង ឬក៏ការស៊ុតបាល់ប៉េណាល់ទី វានឹងកាត់បន្ថយភាពតានតឹងរបស់មនុស្សគ្រប់គ្នាបានយ៉ាងច្រើន!»៕

អត្ថបទទាក់ទង