
ក្រុមតោកំណាចអង់គ្លេសនិងត្រូវជួបប្រកួតជាមួយក្រុមមច្ចុរាជទឹកក្រូចហូឡង់ នៅពេលដែលពួកគេទាំងពីរត្រូវប្រកួតគ្នានៅទីក្រុងDortmund វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏នេះ។សម្រាប់ហូឡង់៥ប្រកួតនៅEuro ២០២៤គឺឈ្នះ៣ស្មើ១និងចាញ់១ ខណៈអង់គ្លេសឈ្នះ៣និងស្មើ២មិនដែលចាញ់។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយហូឡង់ឈ្នះ៣ស្មើ១និងចាញ់អង់គ្លេស១ដង ខណៈជួបគ្នាលើកចុងក្រោយព្រឹត្តការណ៏ប្រកួតពានរង្វាន់ Nation League ឆ្នាំ ២០១៩ហូឡង់បានយកឈ្នះអង់គ្លេសដោយលទ្ធផល ៣ទល់និង១។
២.ពត៌មានក្រុមហូឡង់
លោក Ronald Koeman មានសុទិដ្ឋិនិយម ដោយមិនមានកីឡាករណារងរបួស ឬព្យួរសម្រាប់ការប្រកួតដ៏សំខាន់នេះទេ។
គ្រូបង្វឹកសញ្ជាតិហូឡង់អាចបន្តជាមួយនឹងការចាប់ផ្តើម XI ដែលមិនមានជាលើកទីពីរជាប់គ្នាដោយដាក់អោយ Wout Weghorst លេងបម្រុងសិន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Verbruggen; Dumfries, De Vrij, Van Dijk, Ake; Schouten, Reijnders; Malen, Simons, Gakpo; Depay
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមអង់គ្លេស
Marc Guehi បានរងការពញយួរក្នុងអំឡុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្របើទោះបីជា Ezri Konsa បង្ហាញទម្រង់លេងល្អប៉ុន្តែកីឡាករCrystal Palace និងអាចចូលលេងជម្រើសដំបូងនៅទីនេះ។
សម្រាប់ Luke Shaw ដែលចូលលេង ៤២ នាទីទល់នឹងស្វីស (រួមទាំងម៉ោងបន្ថែម) ហើយឥឡូវនេះគួរតែមានកាយសម្បទា និងភាពមុតស្រួចចាំបាច់ក្នុងការចូលលេងបានវិញហើយប៉ុន្តែមិនទាន់ប្រាកដថាបម្រុងរឺ ១១នាក់ដំបូងទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Walker, Stones, Guehi; Saka, Mainoo, Rice, Trippier; Bellingham, Foden; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ហូឡង់១: ១អង់គ្លេស
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United គឺLeny Yoro បានទទួលរងរបួស ក្នុងជំនួបដែលក្រុម Man. United ចាញ់ West Ham United ដោយលទ្ធផល 2-1 ក្នុងពានរង្វាន់ក្របខណ្ឌ English Premier League ។ បញ្ហារបួសនេះនឹងធ្វើឲ្យរូបគេស្ថិតក្នុងភាពស្រពិចស្រពិលក្នុងការប្រកួតដ៏ធំនៅថ្ងៃទី២៣ខាងមុខនេះទល់នឹងក្រុម Tottenham Hotspur ក្នុងពានរង្វាន់ UEFA Europa League ដោយត្រូវការពិនិត្យពីសំណាក់ក្រុមគ្រូបង្វឹកបញ្ជាក់លទ្ធផលជាមុនសិន ខណៈគ្រូបង្វឹកលោក Ruben Amorim រំពឹងថាខ្សែការពាររូបនេះនឹងមិនមានបញ្ហារបួសធ្ងន់ធ្ងរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញនោះ! លោក Amorim ទទួលស្គាល់នឹងចុះចេញពីតំណែង ប្រសិនទម្រង់ Man Utd នៅតែអន់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស United បានជួបប្រទះបញ្ហារបួសខ្សែការពារជាច្រើនមកហើយមានដូចជា Matthijs de Light និង Ayden Heaven ដែលសុទ្ធសឹងតែមិនទាន់ថាអាចបង្ហាញវត្តមាននៅវគ្គផ្តាច់ព្រ័ត្របាននៅឡើយ […]



