Close
Featured-Image
ហេតុតែចង់បានខ្សែការពារម្នាក់នេះ! MAN UTD បង្កើនការដេញថ្លៃដល់់ជាង ៥៣លានអឺរ៉ូ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានបង្កើនការដេញថ្លៃផ្តល់ជូននូវកញ្ចប់ទឹកប្រាក់លើកទីប្រមាណ ៥៣លានអឺរ៉ូ សម្រាប់នាំយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton ឲ្យផ្លាស់មកទឹកដី Old Trafford នេះបើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយនាថ្ងៃអង្គារនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United's new bid for Jarrad Branthwaite expected to be rejected by Everton | talkSPORT

រំលឹកដែរថា កាលពីខែមុន Everton បានច្រានចោលបដិសេធការដេញថ្លៃក្នុងតម្លៃ ៣៥លានផោន ពី Man United សម្រាប់កីឡាករអន្តរជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះ។ ដោយឡែកយ៉ាងណាមិញ Man Utd ចង់ពង្រឹងជម្រើសតំបន់ការពារកណ្តាលរបស់ពួកគេបន្ថែម ដោយកំពុងចរចាស្ងាត់ៗជាមួយខ្សែការពារឆ្នើម Matthijs de Ligt របស់ក្លឹបយក្សអាល្លឺម៉ង Bayern Munich ផងដែរ។

Manchester United to seal Jarrad Branthwaite transfer at Everton

គួរជម្រាបផងដែរថា Everton កំពុងស្ថិតក្នុងការពិចារណាលើការដេញថ្លៃជាលើកទី២នេះ ស្របពេលបិសាចក្រហមកំពុងដុតដៃដុតជើង ស្វែងរកខ្សែការពារថ្មី មុនរដូវកាល Premier League ថ្មី ២០២៤/២៥ ឈានចូលមកដល់៕

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង