
ខ្សែប្រយុទ្ធសញ្ជាតិស្វីសកីឡាការិនីបាល់ទាត់វ័យ២៥ឆ្នាំនាង Alisha Lehmann បានបញ្ចប់ការផ្លាស់ទៅ Juventus ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមិត្តប្រុសរបស់នាងគឺកីឡាករខ្សែបម្រើ Douglas Luiz បានផ្លាស់ទៅក្លិបយក្សអ៊ីតាលី Serie A ក្នុងតម្លៃផ្ទេរប្រមាណ ។Alisha Lehmann និង Douglas Luiz មានទំនាក់ទំនងស្នេហារស់នៅជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំមកហើយ បើទោះបីជាLehmann ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថាជាស្ត្រីស្រឡាញ់ភេទដូចគ្នាក៏ដោយ។
Alisha Lehmann ដែលស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៤ លើកសម្រាប់ក្រុមនារី Aston Villa មិនចង់រស់នៅឆ្ងាយពីគូស្នេហ៏សញ្ជាតិប្រេស៊ីលរូបនេះទេ ខណៈដែល
រូបនាងបានចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយ Juventus កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា។ Lehmann បានបញ្ជាក់យ៉ាងដូច្នេះថាៈសម្រាប់ Douglas និងខ្ញុំការប្រកបអាជីពជាមួយគ្នាក្នុងក្លឹប
តែមួយគឺជាសុបិនមួយ។“យើងបានធ្វើការនៅក្នុងទីក្រុងផ្សេងៗជាញឹកញាប់ដូច្នេះអាចចាត់ទុកថាដំណើរផ្សងព្រេងនៅកន្លែងតែមួយគឺជារឿងដ៏អស្ចារ្យ។
ប្រភព:naijanews
វីដេអូLehmann:
វីដេអូLuiz:

នៅទីបំផុតក្រុមអធិរាជសReal Madrid បានសម្រេចចិត្តដាក់លក់កីឡាករ Vinicius Jr ក្រោយពីការចរចាជាច្រើនខែជុំវិញកុងត្រាថ្មីបានជាប់គាំងហើយអ្វីដែលជាចំនុចដោះស្រាយមិនរួចនោះគឺ ខ្សែប្រយុទ្ធស្លាបរូបនេះបានធ្វើការទាមទារប្រាក់បៀវត្សរ៍ ស្មើនឹងតារាឆ្នើមជាសមាជិកចំណូលថ្មីគឺ Kylian Mbappé នេះតែម្តង។ មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលរកបានប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណតែ៨លានអឺរ៉ុប៉ុណ្ណោះ ខណៈបច្ចុប្បន្នMbappe រកបាន ១៥ លានអឺរ៉ូឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាមានលក្ខណ្ឌទិញផ្តាច់កុងត្រារហូតដល់ទៅ ១០០០លានអឺរ៉ុបសម្រាប់ Vinicius ប៉ុន្តែ Real Madrid ឥឡូវនេះបើកចំហរក្នុងការលក់ ប្រសិនបើការផ្តល់ជូនដ៏សំខាន់ណាមួយមកពីក្លឹបផ្សេងៗពិសេស ក្រុមមកពី Saudi Pro League តែម្តង។គួររំលឹកថា Vinicius ពី Flamengo នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនិងអស់សុពលភាពនៅខែមិថុនា ឆ្នាំ ២០២៧នេះ។ ប្រភពពីគេហទំព័រ Mundo Deportivo របស់អេស្បាញបានចុះផ្សាយថាក្លឹប Real […]



