

(អេស៉្បាញ)៖ យោងតាមគេហទំព័រសារព័ត៌មាន Relevo របស់ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្លឹបនៅលីគ Laliga គឺក្រុម Girona បានត្រៀមខ្លួនរួចរាល់ និងយល់ព្រមក្នុងការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Donny Van de Beek របស់ក្លឹបបិសាចក្រហម Manchester United ក្នុងតម្លៃកិច្ចព្រមព្រៀងផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលត្រឹមតែ កន្លះលានអឺរ៉ូ ប៉ុណ្ណោះ។

រំលឹកដែរថា អតីតកីឡាករ Ajax បានចូលរួមជាមួយ Man Utd ក្នុងឆ្នាំ២០២០ លើតម្លៃខ្លួន ៣៩លានអឺរ៉ូ។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២៧ឆ្នាំ មិនមានឱកាសបានចូលលេងពេញ៩០នាទីនោះទេ ដោយរូបគាត់លេងបានត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះនៅ Old Trafford។ គួរបញ្ជាក់ដែរថា Girona ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Laliga តាមពីក្រោយក្រុម Real Madrid និង Barcelona កាលពីរដូវកាលមុននោះ អាចជម្រុញឲ្យគាត់ចូលលេងបានច្រើន និងមានអាទិភាពពង្រីកសមត្ថភាពរបស់គាត់ឲ្យកាន់លេចធ្លោបានផងដែរ៕
ប្រភព៖ SportsMole

(បរទេស)៖ ជាមួយនឹងទីផ្សារដោះដូរនារដូវក្តៅនេះ អនាគត Jadon Sancho កំពុងតែដើរដល់ផ្លូវបំបែកជាមួយបិសាចក្រហម Manchester United។ ជាក់ស្តែងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា បន្ទាប់ពីក្រុមតោខៀវ Chelsea មិនព្រមទិញ Sancho ជាអចិន្រ្តៃយ៍ពី Man Utd ខណៈនេះរូបគេកំពុងស្វែងរកក្លឹបថ្មី។ ទន្ទឹមនឹងនេះ ក្លឹប Fenerbahce ដែលមានលោក Jose Mourinho ជាគ្រូបង្គោល នឹងអាចចរចាទិញបានរូបគេ ស្របពេលដែលសាមីខ្លួនយល់ព្រមលើសំណើរប្រាក់ពលកម្ម ១០លានអឺរ៉ូ៕អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


