

Endrick វ័យ ១៧ ឆ្នាំកីឡាកររបស់ក្លឹប Palmeiras នឹងចូលបង្ហាញខ្លួនជម្រើសដំបូងជំនួសតំណែងរៀមច្បង Vinicius Jr ដែលជាប់បម្រាមក្រោយទទួលកាតលឿងលើកទីពីរពេលប្រកួតស្មើកូឡុំប៊ីកាលពីថ្ងៃអង្គារ។កីឡាករអន្តរជាតិប្រេស៊ីលរូបនេះក៏និងត្រៀមបញ្ចប់ការផ្ទេរមកកាន់ក្រុមអធិរាជស Real Madrid នៅរយៈពេលដ៏ខ្លីខាងមុខក្នុងតម្លៃខ្លួន៦៤លានដុល្លា និងត្រៀមបង្ហាញខ្លួនចូលលេងនៅតំបន់ប្រយុទ្ធជួរមុខទាំងបីជាមួយមិត្តរួមជាតិ Raphinha និង Rodrygo សម្រាប់ការប្រកួតនៅវេលាម៉ោង៨ព្រឹកនាថ្ងៃអាទិត្យនៅកីឡដ្ឋាន Allegiant ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

គ្រូបង្វឹកប្រេស៊ីលលោក Dorival បានលើកឡើងថាៈអវត្តមានរបស់ Vinicius Jr គឺជរឿងសំខាន់ដែលយើងបាត់បង់កីឡាករដ៏សំខាន់ម្នាក់ ។ ប៉ុន្តែពេលនេះយើងទទួលបានកីឡាករដែលកំពុងលេចធ្លោ និងកំពុងស្វែងរកឱកាសសាងកេរ្ត៍ឈ្មោះ។អាចជាពេលវេលាសម្រាប់គាត់ហើយ ព្រោះការពីយើងមិនចង់ប្រញាប់ប្រញាល់ដាក់អោយគាត់បង្ហាញសមត្ថភាព ប៉ុន្តែពេលនេះគឺត្រឹមត្រូវបំផុត។
ការពិតស្ថិតក្នុងវ័យ ១៧ ឆ្នាំ និង១១ ខែ គាត់គឺជាកីឡាករក្មេងជាងគេទីពីរនៅ Copa America បន្ទាប់ពី Kendry Paez របស់អេក្វាឌ័រដែលមានអាយុ ១៧ ឆ្នាំ និង១ ខែ។ គាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិដំបូងអោយប្រេស៊ីលក្នុងជ័យជម្នះ ១-0 ដោយជំនួបមិត្តភាពលើអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងខែមីនា ហើយបន្ទាប់មករកបានពីរគ្រាប់ទៀតក្នុងការប្រកួតមិត្តភាពជាមួយអេស្ប៉ាញ និងម៉ិកស៊ិក។
ប្រភព:
វីដេអូ Endrick ជាមួយជម្រើសជាតិ
វីដេអូ Endrick ជាមួយក្លឹប

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]

