

វីរបុរសក្លឹបអ្នកមានបុណ្យ Barcelona លោក Rivaldo បានជំរុញក៏ដូចជាលើកទឹកចិត្តឱ្យអតីតក្លឹបរបស់ខ្លួនធ្វើអ្វីគ្រប់យ៉ាងទៅតាមផ្លូវច្បាប់បាល់ទាត់អេស្បាញ និង UEFA ដើម្បីធ្វើយ៉ាងណាអាចបំពេញការចុះហត្ថលេខានាំយកកីឡាករវ័យក្មេង Nico Williams មកកាន់ទឹកដី Catalan អោយខាងតែបាន។ គួរកត់សម្គាល់ថាខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមគោជល់អេស្បាញ បច្ចុប្បន្នបានបង្ហាញទម្រង់លេងលេចធ្លោនៅព្រឹត្តិការណ៏ Euro ២០២៤ ដែលទើបតែរកឃើញ៨ក្រុមចុងក្រោយនោះ។ Williams បច្ចុប្បន្នមានវ័យទើបតែ២១ឆ្នាំជាកីឡាកររបស់ក្លឹប At.Bilbao រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១គ្រាប់ និង Assist អោយមិត្តរួមក្រុម បញ្ចប់ទី បាន១លើក ខណៈកីឡាកររូបនេះមានតម្លៃខ្លួនទិញផ្ដាច់កុងត្រាចប្រមាណ ៥៨ លានអឺរ៉ូ។

Rivaldo ជាកីឡាករដែលធ្លាប់ជួយប្រេស៊ីលលើកពាន World Cup ឆ្នាំ ២០០២ និង ដែលជាកីឡាករធ្លាប់ឈ្នះ Ballon d’Or ឆ្នាំ១៩៩៩ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ SPORTថាៈ បើយើងមើលពីតម្លៃទិញផ្តាច់កុងត្រា គឺគាត់ស័ក្តសមនិងសមត្ថភាពដែលគាត់កំពុងលេងណាស់។មិនថាតែប្រកបអាជីពនៅAt.Madrid និង ជាមួយជម្រើសជាតិ ខ្ញុំគិតថាគាត់មានអ្វីគ្រប់យ៉ាងដែល FC Barcelona ត្រូវពិចារណាអោយបានម៉ត់ចត់បំផុតលើគាត់។
ប្រភព:Dailypost
វីដេអូ: Nico William នៅ At.Bilbao
វីដេអូ: Nico William ជាមួយក្រុមជម្រើសជាតិអេស្បាញ

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន កាលពីឆ្នាំ២០២១ក្រោយតាមទិញអតីតយុវជនក្លឹប Watford […]

