Close
Sponsor ads Featured-Image
Prediction: អូទ្រីសសម្លឹងចង់ផ្តួលតួគីដែលមានកីឡាករជាប់បម្រាមដើម្បីឆ្លងទៅវគ្គ ៨ក្រុម
ទំហំអក្សរ
តូច
ធំ

ក្រុមជម្រើសជាតិអូទ្រីសនិងត្រូវធ្វើការប្រកួតទល់និងតួគីសម្រាប់រកឃើញក្រុមទៅវគ្គ៨ក្រុមចុងក្រោយក្នុងការប្រកួតនៅទីក្រុង RB Leipzig នាវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ ។ សម្រាប់អូទ្រីសនិងតួគីការប្រកួតវគ្គជម្រុះចែកពលគឺធ្វើបានដូចគ្នាដោយឈ្នះ២និងចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយឈ្នះ ២ដងស្មើគ្នា និងស្មើ១ប្រកួត។ ប៉ុន្តែការប្រកួតមិត្តភាពកាលពីខែមិនា ដើមឆ្នាំ២០២៤ គឺតួគីចាញ់អូទ្រីសធ្ងន់ករ ដោយលទ្ធផល ៦ទល់និង១ ក្នុងជំនួបមិត្តភាព។
Austria vs Turkey live streams: how to watch Euro 2024 for free | What  Hi-Fi?
២.ពត៌មានក្រុមអូទ្រីស
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPentz; Posch, Danso, Lienhart, Mwene; Seiwald, Grillitsch; Schmid, Baumgartner, Sabitzer; Arnautovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Euro 2024: Check the scores of Austria - Türkiye and Romania - Netherlands  - Vietnam.vn
៣.ពត៌មានក្រុមតួគី
គ្រូបង្វឹកលោក Vincenzo Montella មិនមានកីឡាករសំខាន់ៗដូចជាកីឡាករពូកែទាត់បាល់ហ្រ្វីឃីក Hakan Calhanoglu និង Samet Akaydin ត្រូវបានព្យួរ។Abdulkerim Bardakci ត្រលប់មកវិញពីការព្យួរនិងអាចដាក់Akaydin លេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGunok; Muldur, Demiral, Bardakci, Kadioglu; Yuksek, Yokuslu; Kahveci, Guler, Yildiz; Yilmaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អូទ្រីស ២ :០ តួគី
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទទាក់ទង