Close
Sponsor ads Featured-Image
Prediction: អាហ្សង់ទីនអាចផ្តួលប៉េរូដើម្បីរក្សាកំនត់ត្រាឈ្នះ៣ប្រកួតជាប់គ្នាទៅវគ្គ ៨ក្រុមបានទេ?
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯក Copa America ២០២០ និងជាម្ចាស់ជើងឯកពិភពលោកWorld Cup ២០២២គឺពពកសអាហ្សង់ទីននឹងព្យាយាមរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងពូល A នៅពេលពួកគេជួបជាមួយប៉េរូនៅកីឡដ្ឋាន Hard Rock ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកនៅវេលាម៉ោង ៧ព្រឹកស្អែកនេះ។សម្រាប់អាហ្សង់ទីន ២ប្រកួតចុងក្រោយឈ្នះទាំងពីរ ខណៈប៉េរ៉ូមិនទាន់ឈ្នះដោយស្មើ១និងចាញ់១មាន១ពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Copa America 2024: Argentina vs Peru - betting odds, best tips, stats and predictions - Football | Tribuna.com
១.ប្រវត្តិជួបគ្នា
៥លើកចុងក្រោយអាហ្សង់ទីនឈ្នះ៣ស្មើ២ខណៈការប្រកួតជម្រុះចុងក្រោយ World Cup ២០២៤ នៅឆ្នាំ ២០២៣អាហ្សង់ទីនបានផ្តួលពួកគេក្នុងលទ្ធផល២ទល់និង០។
២.ពត៌មានក្រុមអាហ្សង់ទីន(ភ្ញៀវ)
Lionel Scaloni អាចផ្លាស់ប្តូរកីឡាករមួយចំនួន បន្ទាប់ពីក្រុមការពារតំណែងជើងឯកអាហ្សង់ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឆ្លងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្ររួចហើយនោះ។សម្រាប់ការពីតែនក្រុមគឺ Lionel Messi មិនមានឈ្មោះចូលលេងដោយសារមានបញ្ហារបួសក្រលៀន ខណៈ គ្រូបង្វឹកលោក Lionel Scaloni ជាប់បម្រាមមិនអាចចេញមកបញ្ជាកូនក្រុមបានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងArmani; Montiel, Otamendi, Pezzella, Acuna; Mac Allister, Rodriguez, Palacios; Di Maria, La. Martinez, Garnacho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

ads

Argentina-Canada highlights: Messi, Argentina get Copa America win
៣.ពត៌មានក្រុមប៉េរូ(ភ្ញៀវ)
Luis Advincula នៅតែជាការព្រួយបារម្ភអំពីរបួស ខណៈដែល Miguel Araujo ត្រូវបានព្យួរបន្ទាប់ពីកាតក្រហមរបស់គាត់ទល់នឹងកាណាដា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGallese; Santamaria, Zambrano, Callens; Polo, Pena, Cartagena, Quispe, Lopez; Lapadula, Flores

-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

Argentina vs Peru prediction, odds & betting tips - 30/06/2024

៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាហ្សង់ទីន ២:១ ប៉េរូ

ប្រភព:whoscored &beinsport&sportsmole

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930