Close
Featured-Image
អីយ៉ាខ្សែបម្រើស្លាបម្នាក់ទៀតហើយ ដែល Man Utd កំពុងធ្វើការទាក់ទងចែចូវ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍នាថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បាន​ធ្វើ​ការ​ពិភាក្សា​ជុំវិញ​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល ​សម្រាប់​ខ្សែ​បម្រើ​ស្លាប Dan Ndoye ​របស់ក្លឹប Bologna នៅលីគ Serie A ប្រទេសអ៊ីតាលី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Dan Ndoye - Player profile 23/24 | Transfermarkt

បច្ចុប្បន្នកីឡាករ​វ័យ ២៣ឆ្នាំ កំពុងប្រកបអាជីពក្នុងប្រទេស​អ៊ីតាលី ក្រោយផ្លាស់ពីក្រុម Basel របស់ប្រទេស​ស្វីសកាលពីឆ្នាំមុន ដើម្បីចូលរួមជាមួយក្រុម Bologna។ ទន្ទឹមនឹងនេះ Ndoye រកបាន ៣គ្រាប់ និង Assists ៥ដង ក្នុងការបង្ហាញខ្លួន ៣៨ប្រកួត។ យ៉ាងណាមិញ នៅក្លឹបមិនសូវមានស្ថិតិល្អប្រសើរនោះទេ ដោយជាក់ស្តែងរូបគេមានទម្រង់លេងដ៏ល្អនៅព្រឹត្តិការណ៍ Euro ២០២៤ សម្រាប់ជម្រើសជាតិ​ស្វីស ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាក្លឹបធំៗនៅអឺរ៉ុប។

Sanjay on X: "And it's Dan Ndoye attacking the front post well to score his first goal of the Euros. He's been brilliant in this tournament - he really deserves the goal.

ជាមួយគ្នានេះ Man UTD បានទាក់ទងពិភាក្សារួចហើយជាមួយ Bologna ជុំវិញការផ្ទេរកីឡាករដ៏មានសក្តានុពលរូបនេះ ដូច្នេះយើងមានតែរង់ចាំមើលទេថា សហម្ចាស់ក្លឹប Man Utd លោក Sir Jim Ratcliffe ពេញចិត្តនឹងប្រើវិធីសាស្រ្តបែបណា ដើម្បីទទួលបានហត្ថលេខាកីឡាកររូបនេះ៕

Germany's Antonio Rudiger in action with Switzerland's Dan Ndoye on June 23, 2024

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930