Close
Featured-Image
Man Utd «ស្ថិត​ក្រោម​សម្ពាធ» ដោយត្រៀមដេញថ្លៃជាលើកទី ២ លើខ្សែការពាររូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុង​ស្ថិត​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ត្រលប់​មក​វិញ​ជាមួយ​នឹង​ការ​ដេញ​ថ្លៃ​ជា​លើក​ទី២ សម្រាប់​ហត្ថលេខារបស់ខ្សែ​ការពារឆ្នើម Jarrad Branthwaite របស់ក្រុម Everton។ រំលឹកកាលពីដើមខែនេះ ការដេញថ្លៃជាលើកទី១ ក្នុងទំហំសាច់ប្រាក់ ៣៥លានផោន ត្រូវបានបដិសេធ ខណៈបច្ចុប្បន្នក្រុមតោខៀវ Chelsea ហ៊ានឱ្យតម្លៃផ្ទេរកីឡាករអន្តរជាតិអង់គ្លេសរូបនេះប្រមាណ ៧០លានផោន ដោយចាត់ទុកថាជាកីឡាករដ៏សំខាន់ម្នាក់នៅរដូវកាលក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jarrad Branthwaite: Man Utd make opening transfer offer for Everton defender | Transfer Centre News | Sky Sports

ទោះជាយ៉ាងណាក៏ដោយ Branthwaite ចង់ផ្លាស់ទៅកាន់ទឹកដី Old Trafford ជាជាង Chelsea ខណៈដែល Chelsea ជាគូប្រជែងដេញថ្លៃដល់ទៅទ្វេដងនៃតម្លៃខ្លួននោះ។ អាស្រ័យហេតុនេះ Man Utd នឹងត្រូវបង្កើនតម្លៃដោះដូរកីឡាករវ័យត្រឹម ២១ឆ្នាំ រូបនេះឲ្យសាកសមនឹងទេពកោសល្យ ក៏ដូចជាឆន្ទៈ និងសំណើរសមរម្យណាមួយ ដែលអាចធ្វើឲ្យ Everton ពិចារណាទទួលយកដោយគ្មានលក្ខខណ្ឌ៕

Man Utd view on second Jarrad Branthwaite offer as Everton play hardball | Football | Sport | Express.co.uk

ប្រភព៖ Manchester Evening News & Goal

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930