
UEFA នឹងណែនាំវិធានការសុវត្ថិភាពបន្ថែមនៅព្រឹត្តិការណ៏ Euro ២០២៤ បន្ទាប់ពីអ្នកគាំទ្រ ៦ នាក់បានព្យាយាមថតរូប Selfie ជាមួយ កំពូលខ្សែប្រយុទ្ធស្លាបCristiano Ronaldo អំឡុងពេលព័រទុយហ្គាល់រកបានជ័យជំនះដោយលទ្ធផល ៣ទល់និង០ទល់នឹងទួរគីកាលពីថ្ងៃសៅរ៍សប្តាហ៏មុន។ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ក៏នឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកគាំទ្រណាដែលឈ្លានពានទីលាន។អាជ្ញាកណ្តាលជនជាតិអាឡឺម៉ង់ Felix Zwayer បានបង្ខំចិត្តផ្អាកការប្រកួតបួនដងផ្សេងគ្នា បន្ទាប់ពីអ្នកទស្សនាបានរត់សំដៅទៅរកវីរបុរសព័រទុយហ្គាល់នៅលើទីលានប្រកួត ។
គួរកត់សម្គាល់ថាក្នុងចំណោមអ្នកគាំទ្រ៦នាក់នោះមានពីរនាក់បានព្យាយាមចូលទៅកៀកម្ចាស់ពានបាល់មាស៥សម័យកាល ខណៈពេលនេះ UEFA បានសម្រេចបង្កើនសន្តិសុខនៅគ្រប់កន្លែងប្រកួត ដើម្បីទប់ស្កាត់ហានិភ័យដល់កីឡាករ ស្របពេលអ្នកនាំពាក្យរបស់ UEFA បានប្រាប់ ESPN ថា : សុវត្ថិភាព និងសន្តិសុខនៅក្នុងកីឡដ្ឋាន លើទីលាន និងកន្លែងសម្រាប់ក្រុមកីឡាករអង្គុយគឺជាអាទិភាពបំផុតសម្រាប់ UEFA, DFB (សមាគមបាល់ទាត់អាល្លឺម៉ង់) និង Euro ២០២៤នាពេលនេះ ។

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC



