
ក្រុមជម្រើសជាតិអេស្ប៉ាញបានកក់កៅអីវគ្គ ១៦ក្រុម Euro រួចហើយ ខណៈក្រុមលេខ១ឈ្នះពូល B និងត្រូវប្រកួតជាមួយក្រុមអាល់បានីដែលត្រូវការឈ្នះនៅកីឡដ្ឋាន Merkur Spiel-Arena ក្នុងការប្រកួតនៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃអង្គារស្អែកនេះ។គួររំលឹកថា អេស្បាញបានយកឈ្នះក្រុមម្ចាស់ជើងឯកអ៊ីតាលី និងក្រូអាត ខណៈក្រុមរបស់លោក Sylvinho បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី ៣ក្រោយស្មើ ២-២ ជាមួយក្រូអាត និងចាញ់អ៊ីតាលី។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣ដងចុងក្រោយអាល់បានីមិនដែលឈ្នះ រឺ ស្មើ អេស្បាញទេ។
២.ពត៌មានក្រុមអាល់បានី(ភ្ញៀវ)
អាល់បានីមានកីឡាករមិនតិចជាងប្រាំនាក់ជាប់ពិន័យមុនជំនួបជាមួយអេស្ប៉ាញ។ទោះយ៉ាងណាគ្រូបង្វឹកSylvinho នៅតែមានក្រុមពេញលេញដើម្បីជ្រើសរើស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងStrakosha; Hysaj, Ajeti, Djimsiti, Mitaj; Asllani, Ramadani; Asani, Laci, Bajrami; Manaj
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមអេស្បាញ(ភ្ញៀវ)
គ្រូបង្វឹកលោក Luis de la Fuente អាចនិងធ្វើការផ្លាស់ប្តូរកីឡាករ Martin Zubimendi នឹងជំនួស Rodri ដែលត្រូវបានព្យួរ។Nacho និង Ayoze Perez នៅមិនទាន់ច្បាស់ថានិងអាចចូលលេង ខណៈកីឡាករ Jesus Navas, Mikel Merino, Alex Grimaldo, Ferran Torres និង Aymeric Laporte អាចនឹងចាប់ផ្តើមជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Navas, Vivian, Laporte, Grimaldo; Merino, Zubimendi, Baena; Torres, Joselu, Oyarzabal
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺអេស្បាញ ១ :០ អាល់បានី
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



