Close
Sponsor ads Featured-Image
នោះ !អតីតកីឡាករ Man.Utd ត្រូវហាមឃាត់មិនអោយបើកបររយៈពេល ១២ ខែ
ទំហំអក្សរ
តូច
ធំ

អតីតខ្សែបម្រើ Nicky Butt របស់ក្រុមបិសាចក្រហម Man.Utd និង សារិកាព្រៃ Newcastle United ត្រូវបានហាមឃាត់មិនអោយបើកបររថយន្តរយៈពេល ១២ខែបន្ទាប់ពីបុរសសញ្ជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ៤៩ឆ្នាំបានបង្កគ្រោះថ្នាក់ចរាចរកាលពីឆ្នាំ ២០២២ យោងការប្រកាសសាលក្រមរបស់តុលាការបានធ្វើឡើងនៅចុងសប្តាហ៏នេះ។ Butt បានសារភាពនៅមុខតុលាការថាការធ្វេសប្រហែសរបស់គាត់បានធ្វើអោយជនរងគ្រោះមានឈ្មោះ Adam Fielding អាយុ ៣០ ឆ្នាំដែលបានបើកបរម៉ូតូបានរងរបួស ធ្ងន់ធ្ងរបាក់ជើងខាងឆ្វេងហើយត្រូវធ្វើការវះកាត់ដើម្បីដាក់ដែកចូលទៅជើងនោះផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Nicky Butt has no regrets about leaving Manchester United for Newcastle  despite Roy Keane exit - Chronicle Live

ads

Nicky Butt banned from driving after breaking motorcyclist's leg

Man Utd legend Nicky Butt is banned from driving after breaking  motorcyclist's leg in horror crash | The Sun

ហេតុការណ៏នេះបានកើតឡើងពោលគឺបន្ទាប់ពីButt បានធ្វើដំណើរជាមួយកូនប្រុសវិលត្រលប់មកពីទីលានហ្វឹកហាត់បាល់ទាត់ រីឯរថយន្តបង្កហេតុគឺ ម៉ាក Land Rover Defender និង ម៉ូតូហុងដារបស់ជនរងគ្រោះនៅតំបន់ Lancashire ក្នុងទីក្រុង Burnley នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។គួរកត់សម្គាល់ថាជនរងគ្រោះFielding បានចំណាយពេលពីរសប្តាហ៍ស្នាក់នៅក្នុងមន្ទីរពេទ្យ ខណៈ Butt ដែលមានដើមកំណើតមកពីទីក្រុង Greater Manchester បានប្រាប់តុលាការនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជាកំហុសដោយអចេតនា និងសោកស្តាយដែលបានបង្កឡើងធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពអ្នកដទៃ។ទោះយ៉ាង​ណា​​នៅក្នុង​សវនា​ការជំនុំជម្រញះក៏បានបញ្ជាឱ្យ Butt បង់ប្រាក់ប្រមាណសរុប២២៥ផោន សម្រាប់ការបង្កហេតុខាងលើនេះផងដែរ។
ប្រភព:The Guardian

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930