

អតីតខ្សែបម្រើ Nicky Butt របស់ក្រុមបិសាចក្រហម Man.Utd និង សារិកាព្រៃ Newcastle United ត្រូវបានហាមឃាត់មិនអោយបើកបររថយន្តរយៈពេល ១២ខែបន្ទាប់ពីបុរសសញ្ជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ៤៩ឆ្នាំបានបង្កគ្រោះថ្នាក់ចរាចរកាលពីឆ្នាំ ២០២២ យោងការប្រកាសសាលក្រមរបស់តុលាការបានធ្វើឡើងនៅចុងសប្តាហ៏នេះ។ Butt បានសារភាពនៅមុខតុលាការថាការធ្វេសប្រហែសរបស់គាត់បានធ្វើអោយជនរងគ្រោះមានឈ្មោះ Adam Fielding អាយុ ៣០ ឆ្នាំដែលបានបើកបរម៉ូតូបានរងរបួស ធ្ងន់ធ្ងរបាក់ជើងខាងឆ្វេងហើយត្រូវធ្វើការវះកាត់ដើម្បីដាក់ដែកចូលទៅជើងនោះផងដែរ។

ហេតុការណ៏នេះបានកើតឡើងពោលគឺបន្ទាប់ពីButt បានធ្វើដំណើរជាមួយកូនប្រុសវិលត្រលប់មកពីទីលានហ្វឹកហាត់បាល់ទាត់ រីឯរថយន្តបង្កហេតុគឺ ម៉ាក Land Rover Defender និង ម៉ូតូហុងដារបស់ជនរងគ្រោះនៅតំបន់ Lancashire ក្នុងទីក្រុង Burnley នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។គួរកត់សម្គាល់ថាជនរងគ្រោះFielding បានចំណាយពេលពីរសប្តាហ៍ស្នាក់នៅក្នុងមន្ទីរពេទ្យ ខណៈ Butt ដែលមានដើមកំណើតមកពីទីក្រុង Greater Manchester បានប្រាប់តុលាការនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជាកំហុសដោយអចេតនា និងសោកស្តាយដែលបានបង្កឡើងធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពអ្នកដទៃ។ទោះយ៉ាងណានៅក្នុងសវនាការជំនុំជម្រញះក៏បានបញ្ជាឱ្យ Butt បង់ប្រាក់ប្រមាណសរុប២២៥ផោន សម្រាប់ការបង្កហេតុខាងលើនេះផងដែរ។
ប្រភព:The Guardian

ខ្សែបម្រើស្លាបរបស់ក្លឹប Fulham Willian បានលើកឈ្មោះ កីឡាករដែលកំពុងលេងអោយអតីតក្រុមរបស់ខ្លួននាពេលបច្ចុប្បន្នគឺតោខៀវ Chelsea ចំនួន៣នាក់ដែលរូបចង់លេងជាមួយក្នុងអាជីពរបស់គាត់។កីឡាករប្រេស៊ីលបានចំណាយពេលយូរបំផុតក្នុងអាជីពលេងរបស់គាត់នៅ Stamford Bridge ខណៈកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៦៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣៩ប្រកួតនិង បានឈ្នះពានរង្វាន់ជាច្រើន មុនពេលWillian បានចាកចេញពី Chelsea ក្នុងឆ្នាំ ២០២០ ដើម្បីចូលរួមជាមួយគូប្រជែងគឺ Arsenal ។អត្ថបទកំពុងចាប់អារម្មណ៍៖ អំបិល! Man.Utd ខំចែចូវយូរហើយបែជាកីឡាករឆ្នើមត្រៀមចុះកុងត្រាជាមួយក្លឹបមួយនេះវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Willian ត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រ FIFA យ៉ាងដូច្នេះថាៈខ្ញុំពិតជាចូលចិត្ត Cole Palmer និង Enzo Fernandez ។ពួកគេទាំងពីរគឺជាកីឡាករដែលមានគុណភាព បន្ទាប់មកគឺ Moises Caicedoនេះ បន្ទាប់មកទៀតគឺកាពីតែនក្រុមJames ខ្ញុំក៏ចង់ប្រាប់ថាខ្ញុំមានសំណាងគ្រប់គ្រាន់ដែលបានលេងជាមួយគាត់រួចហើយ។កីឡាករទាំងបី Willian ដែលបានលើកឡើងមកទល់ពេលនេះ ពិតជាគួរអោយចាប់អារម្មណ៍សម្រាប់ Chelsea ក្នុងព្រឹត្តិការណ៍ FIFA Club […]


