
(អាល្លឺម៉ង់)៖ ខ្សែបម្រើស្លាប Nico Williams របស់ជម្រើសជាតិអេស៉្បាញបានបញ្ចេញនូវសមត្ថភាពដ៏ល្អអស្ចារ្យ ក្នុងការប្រកួតពូល B រវាងក្រុមអេស្ប៉ាញទល់នឹងអ៊ីតាលីនៅ Euro ២០២៤ ដោយបានធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់បណ្តាក្លឹបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ផងដែរ។ ជាមួយគ្នានោះ អេស៉្បាញបានទទួលជ័យជម្នះ ១ទល់នឹង០ ទៅលើជម្រើសជាតិអ៊ីតាលី និងបានកក់កៅវគ្គ១៦ក្រុមរួចជាស្រេច។
ទន្ទឹមនឹងនេះ សឹងតែមិនជឿថា Williams មានតម្លៃខ្លួនផ្ទេរត្រឹមតែ ៤៣លានផោន ពីសក្តានុពលទេពកោសល្យបច្ចុប្បន្នរបស់ខ្លួន ហើយនឹងអាចកើនឡើងលើសនឹងទ្វេដងឯណោះ នេះបើតាមការអះអាងចេញផ្សាយពីសារព័ត៌មាន ESPN ៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

