
ការប្រកួតក្នុងពូល B រវាងក្រូអាត និងអាល់បានី ខណៈពួកគេទាំងពីរត្រូវការឈ្នះដូចគ្នាសម្រាប់ការប្រកួតនោទីក្រុង Hamburg នៅរាត្រីថ្ងៃពុធនេះវេលាម៉ោង ៨យប់នេះ។សម្រាប់ក្រុមទាំងពីរបានបរាជ័យថ្ងៃប្រកួតបើកឆាក Euro ២០២៤កាលពីចុងសប្តាហ៍មុន ដូច្នេះពួកគេមានការប្រកួតប្រជែងមួយដើម្បីក្តីសង្ឃឹមទៅវគ្គបន្ត។ ៦ប្រកួតចុងក្រោយរបស់ក្រូអាតគឺឈ្នះ៥និងចាញ់ចុងក្រោយគឺចាញ់អេស្បាញ៣ ទល់និង០ ខណៈអាល់បានី៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ១និងចាញ់២ ដែលការប្រកួតចុងក្រោយគឺចាញ់ក្រុមការពារតំណែងជើងឯកអ៊ីតាលី ក្នុងលទ្ធផល ២ទល់និង១។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមក្រូអាត(ភ្ញៀវ)
គ្រូបង្វឹកលោក Zlatko Dalic អាចកែប្រែទម្រង់លេងមកដាក់ប្រយុទ្ធជួរមុខ៣ កបន្ទាប់ពីចាញ់អេស្ប៉ាញធ្ងន់ករ ៣-០ កាលពីថ្ងៃសៅរ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLivakovic; Stanisic, Sutalo, Gvardiol, Sosa; Modric, Sucic, Kovacic; Majer, Budimir, Kramaric
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមអាល់បានី(ភ្ញៀវ)
គ្រូបង្វឹកអាល់បានីលោក Sylvinho អាចនិងមិនមានការកែប្រែច្រើនទេ ក្រោយបរាជ័យទល់នឹងក្រុមការពារជើងឯកអ៊ីតាលីក្នុងការប្រកួតបើកឆាករបស់ពួកគេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងStrakosha; Hysaj, Ismajli, Djimsiti, Mitaj; Asllani, Ramadani; Laci, Bajrami, Asani; Broja
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ក្រូអាត ២ :១ អាល់បានី
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



