Man Utd ចូលសាកសួរតម្លៃខ្លួនខ្សែការពារម្នាក់ ទុកជំនួសកន្លែង Varane
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ថ្មីៗនេះ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានចូលសាកសួរនឹងស្នើរសុំតម្លៃចង់ដឹងតម្លៃខ្លួនខ្សែការពារជម្រើសជាតិអង់គ្លេសគឺ Marc Guehi របស់ក្លឹប Crystal Palace ។ ជាមួយគ្នានេះ យោងតាមសារព័ត៌មាន The Telegraph បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនទទួលនូវការផ្តល់ជូនណាមួយក្រោមតម្លៃ ៦៥លានផោន សម្រាប់ Guehi នៅរដូវក្តៅនេះទេ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទន្ទឹមនឹងនេះ ក្រុមឥន្ទ្រីដែក Palace នឹងពិចារណាលក់ Guehi ប្រសិនរូបគេសុំចែកផ្លូវនៅពេលដែលព្រឹត្តិការណ៍ Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់ត្រូវបានបញ្ចប់។ គួរកត់សម្គាល់ថា Guehi ស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់កីឡដ្ឋាន Old Trafford ប៉ុន្តែវាគឺត្រូវការការដេញថ្លៃដ៏សំខាន់មួយ និងដើម្បីបញ្ចុះបញ្ចូលឱ្យរូបគេឃ្លាតឆ្ងាយពី Selhurst Park ផងដែរ។

ជម្រាបដែរថា ខ្សែការពារ Guehi វ័យត្រឹម ២៣ឆ្នាំ រូបនេះគឺជាបេក្ខភាពសម្រាប់ជំនួសតំបន់ការពារកណ្តាល Raphael Varane ឬក៏ Victor Lindelof ផងដែរ៕

ប្រភព៖ SportsMole
Related Articles