
ក្រុមជម្រើសជាតិអេស្បាញបានចាប់ផ្តើមការប្រកួតបើកឆាកព្រឹត្តការណ៏ Euro ២០២៤ បានយ៉ាងល្អ ដោយផ្តួលក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៣ទល់និង០ នៅត្រឹមតែតង់ទី១ប៉ុណ្ណោះនៅ កីឡដ្ឋាន Olympiastadion Berlin កាលពីវេលាម៉ោង ១១យប់ថ្ងៃសៅរ៏ទី ១៥ មិថុនា ២០២៤។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ១ បើកដោយខ្សែប្រយុទ្ធ At.Madrid គឺ Alvaro Morata មុនពេលខ្សែបម្រើ PSG កីឡាករ Fabian Ruiz និងខ្សែការពារស្លាបស្តាំ Dani Carvajal បានជួយអោយក្រុម La Roja រកបាន៣ពិន្ទុ ។គួរកត់សម្គាល់ថាខ្សែបម្រើស្លាបវ័យក្មេងរបស់ក្លឹបអ្នកមានបុណ្យ Barcelonaគឺ Lamine Yamal បានជាប់កំនត់ត្រាជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Euros នៅវ័យត្រឹមតែ១៦ ឆ្នាំ ៣៣៨ ថ្ងៃ។
ក្រុមដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ ក្រូអាតបានចាប់ផ្តើមយុទ្ធនាការក្នុងពូល B របស់ពួកគេមិនបានល្អ មុនជួបអាល់បានីក្នុងទីក្រុង Hamburg នៅថ្ងៃព្រហស្បតិ៍ខណៈអេស្បាញត្រូវជួបជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី ក្នុងការប្រកួតនៅទីក្រុង Gelsenkirchen។ ការប្រកួតមួយគូទៀតក្រុមស្វីសបានផ្តួល ក្រុមហុងគ្រីដោយលទ្ធផល ៣ទល់និង១ សម្រាប់ការប្រកួតក្នុងពូល A។
ប្រភព: BBC
វីដេអូ អេស្បាញ& ក្រូអាត
វីដេអូ ហុងគ្រី Vs ស្វីស

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



