
(អេស៉្បាញ)៖ យោងតាមសារព័ត៌មាន FootballTransfers បានឲ្យដឹងថា ក្លឹបកាតាឡាន់ Barcelona កំពុងមានឆន្ទៈបើកចំហក្នុងការលក់ខ្សែការពារ Jules Kounde ដោយត្រៀមទទួលនូវសំណើរ ៥០លានអឺរ៉ូ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប្រសិនមានក្លឹបណាចង់បាន។
របាយការណ៍បន្ថែមថា ក្លឹបបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍លើ Kounde ហើយភាពរហ័សរហួន អត្តពលកម្ម ជំនាញបច្ចេកទេស និងភាពប៉ិនប្រសប់របស់កីឡាកររូបនេះត្រូវបានគេនិយាយថានឹងផ្លាស់មកកាន់ទឹកដី Old Trafford បានជាក់ជាពុំខាន។ មិនតែប៉ុណ្ណេាះ Man United ក៏ធ្លាក់បានសាកសួរកីឡាកររបស់ Barca មួយចំនួនផងដែរ មានដូចជា Ronald Araujo, Andreas Christensen និង Pau Cubarsi។
គួរជម្រាបផងដែរថា ក្រុមរបស់បុរសសញ្ជាតិហូឡង់លោក Erik ten Hag អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខារបស់ Kounde ខណៈដែល Chelsea, Newcastle United, Inter Milan និង Paris Saint-Germain ក៏ត្រូវបានផ្តល់ចំណាប់អារម្មណ៍លើខ្សែការពាររូបនេះផងដែរ៕
ប្រភព៖ SportsMole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



