
ខ្សែប្រយុទ្ធ Neymar របស់ Al Hilal បានឆ្លើយតបនឹងពាក្យចរចាមរាមដែលថា រូបគេខិតជិតបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Santos ដែលជាក្លឹបកំណើតរបស់គេ។ Neymar បានិយាយប្រាប់ ESPN ថាៈ «គ្មានផ្លូវទេ! វាជារឿងដ៏ឆ្កួតឡប់, ខ្ញុំសល់កិច្ចសន្យា១ឆ្នាំទៀតជាមួយនឹង Al-Hilal ខ្ញុំនៅតែគាំទ្រ Santos ក្នុងនាមជាអ្នកគាំទ្រម្នាក់។ ខ្ញុំក៏មានក្តីស្រមៃចង់វិលទៅទីនោះវិញនៅថ្ងៃណាមួយផងដែរ។ ប៉ុន្តែមិនមែនពេលនេះទេ ដោយខ្ញុំផ្តោតសំខាន់តែលើក្រុម Al-Hilal មួយប៉ុណ្នោះ៕»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


