Close
Sponsor ads Featured-Image
ទឹកប្រាក់សរុបដែល Cristiano Ronaldo រកបានពីលីគអារ៉ាប់ តាំងពីចាកចេញពីក្រុម Man Utd
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Cristiano Ronaldo រកប្រាក់យ៉ាងសន្ធឹកសន្ធាប់ពីលីគអារ៉ាប់ ក្រោយពីការចាកចេញពីក្លឹប Manchester United ទៅកាន់ Al-Nassr ។ ក្រោយមានបញ្ហាជាមួយនឹងលោក Erik Ten Hag និងធ្វើកិច្ចសម្ភាសន៍ជាមួយលោក Piers Morgan បានធ្វើឲ្យកុងត្រារបស់លោក CR7 នៅ Man Utd បានបញ្ចប់។ Ronaldo បានចាកចេញពី Man Utd នឹងផ្ទេរទៅកាន់ Al-Nassr នៅឆ្នាំ២០២២ ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ទៅកាន់ក្លឹប Al-Nassr ។ កិច្ចព្រមព្រៀងបានបញ្ចប់នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២ មុននឹងបញ្ចប់ជាផ្លូវការណ៍នៅថ្ងៃទី១ខែមករាឆ្នាំ២០២៣ ជាមួយនឹងរបាយការណ៍បានបញ្ចាក់ថា គាត់ជាកីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅលើពិភពលោកនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

How much Cristiano Ronaldo has earned in Saudi Pro League since leaving Man Utd

ads

Ronaldo ត្រូវបានគេជឿជាក់ថា ទទួលបាន ១៧៧លានផោនក្នុង១ឆ្នាំ ដែលស្មើនឹង ៣,៤០៣,៨៤៦ក្នុង១សប្តាហ៍ ។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល បានចំណាយពេល៧៣សប្តាហ៍ហើយជាមួយនឹង Al-Nassr ហើយបើយោងតាមរបាយការណ៍ក្នុងស្រុកជាច្រើនបានបញ្ជាក់ថា ទឹកប្រាក់សរុបដែល Ronaldo រកបានពេលនេះគឺ ២៤៨លានផោន ។ របាយការណ៍បានបន្ថែមថា​ កុងត្រារបស់ Ronaldo គឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អត្តពលិក ប៉ុន្តែវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះនៅទីនោះបានធ្វើឲ្យបាល់ទាត់អារ៉ាប់ មានមុខថ្មី ជាមួយនឹងកីឡាករលំដាប់កំពូលជាច្រើនបានបញ្ចប់ការផ្ទេរទៅកាន់ទីនោះផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930