Close
Sponsor ads Featured-Image
ពេញលេងហើយ! Napoli ចង់បានកីឡាករ Arsenal ២រូបនេះ ជាថ្នូរនៃការដោះដូរ Osimhen
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ ក្លឹបយក្សនៅលីគ Serie A គឺ Napoli ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​លក់ខ្សែប្រយុទ្ធឆ្នើម Victor Osimhen ទៅឲ្យ Arsenal ប្រសិន​បើ​ពួកគេ​ទទួល​បាន​ខ្សែការពារ Takehiro Tomiyasu និងខ្សែប្រយុទ្ធ Emile Smith Rowe ជា​ថ្នូរនៃការ​ដោះដូរនឹង​គ្នាដែលជាផ្នែកនៃកិច្ចព្រមព្រៀងសម្រាប់ Osimhen នេះបើយោងតាមប្រភពសារព័ត៌មាន Corriere dello Sport បានចេញផ្សាយនាថ្ងៃអង្គារនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Victor Osimhen: The Off-Ball Dynamo | The Analyst

ads

គួរជម្រាបដែរថា របាយការណ៍ថ្មីៗ បានអះអាងថា ក្រុមតោខៀវ Chelsea បានបោះបង់នៃការចែចូវចង់បាន Osimhen ដោយសារតែតម្លៃផ្ទេរខ្ពស់រហូតដល់ទៅ ១៣០លានអឺរ៉ូ ឯណោះ។ ដូច្នេះហើយ នៅសល់តែក្លឹបកាំភ្លើងធំ Arsenal ប៉ុណ្ណេាះដែលអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា ដែលមានវ័យត្រឹម ២៥ ឆ្នាំរូបនេះ ឲ្យមកចូលរួមនៅទឹកដី Emirate បាន។ ជាក់ស្តែង Osimhen រកបាន ២៦គ្រាប់ ក្នុង ៣៣ប្រកួត និងជួយក្លឹប Napoli ឈ្នះជើងឯក Serie A ឆ្នាំ ២០២២-២៣ ផងដែរ។

Emile Smith Rowe and Takehiro Tomiyasu uncertainty emerges at Arsenal amid £110m Arteta wish

ទន្ទឹមនឹងនេះ Napoli បានកោតសរសើរពីសមត្ថភាពរបស់ Tomiyasu និង Smith Rowe ហើយវាក៏ជាឱកាសដើម្បីចុះហត្ថលេខាលើពួកគេ ស្របពេលគ្រូបង្វឹក Arsenal លោក Mikel Arteta ចង់បានខ្សែប្រយុទ្ធកំពូលដូចទៅនឹង Osimhen ដូចគ្នាផងដែរ៕

Arsenal: Mikel Arteta tips Emile Smith Rowe to play 'very well' as a No 9 | Daily Mail Online

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930