
ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមតោខៀវ Chelsea កីឡាករ Cole Palmer បានរកបានគ្រាប់ដំបូងក្នុងការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំទល់នឹងក្រុមបូស្នៀនៅកីឡដ្ឋាន St.James Park េបស់ក្រុមសារិកាព្រៃ Newcastle កាលពីថ្ងៃចន្ទ។ក្រុមលោក Gareth Southgate មានឪកាសរកបានគ្រាប់បាល់បើកឆាកបន្ទាប់ពីការត្រួតពិនិត្យ VAR ក្រុមរបស់លោក Gareth Southgate ទទួលបានបាល់ពិន័យ១១ម៉ែត្រនៅនាទីទី ៦០ មុនពេលខ្សែការពារស្លាបស្តាំរបស់ក្រុមហង្សក្រហម Liverpool រកបានគ្រាប់ទី២នៅនាទីទី៨០ ខណៈខ្សែប្រយុទ្ធBayern Munich កីឡាករ Harry Kane ស៊ុតបញ្ចូលទីគ្រាប់បាល់ចុងក្រោយនៅនាទីទី៨៥។ ការពិតអ្វីដែលគួរអោយចាប់អារម្មណ៏សម្រាប់ម្ចាស់ផ្ទះអង់គ្លេសសម្រាប់គ្រាប់បាល់ដំបូងរបស់អតីតយុវជនក្លឹបMan.City គឺ Cole Palmer មានទម្រង់លេងល្អបំផុតក្រោយក្លាយជាពេជ្ឃឃាត១១ម៉ែត្រសម្រាប់ Chelsea ដូច្នេះគាត់ក៏ត្រូបានជ្រើសរើសអោយជាអ្នកបញ្ចប់ទីសម្រាប់ក្រុមអង់គ្លេសផងដែរ។
គួរកត់សម្គាល់ថាការទាត់បាល់ពិន័យ១១ម៉ែត្រគ្រាប់បាល់ដំបូងនោះអ្នកចាំទីក្រុមភ្ញៀវបានព្យាយាមសង្គ្រោះបាល់ដោយលោតចំទិសដៅផ្នែកខាងឆ្វេងរបស់គាត់ ប៉ុន្តែ Palmer ដែលសម្រេចស៊ុតទៅបើទោះបីត្រូវការទស្សទាយរបស់អ្នកចាំទីរូបនេះក៏ដោយ ប៉ុន្តែល្បឿននៃការស៊ុតដ៏លឿនគឺវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបញ្ចប់ទី។ ហើយង្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺខ្សែការពារស្លាបស្តាំ Kieran Trippier របស់ Newcastle ដែលបានពាក់ស្លាកក្នុងនាមជាប្រធានក្រុម មិនបានយកចិត្តទុកដាក់មើលការទាត់បាល់ប៉េណាល់ទីនេះខណៈបណ្តាញសារពត៌មានបានសង្ស័យ និង ចុះផ្សាយថាៈ Trippier ប្រហែលជាដឹងមុនថាអ្នកចាំទីគ្មានឱកាសនិងសង្គ្រោះវាបានទេ។
ប្រភព:tribuna

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo […]



