

ក្រុមបិសាចក្រហមMan. United បានសម្រេចចិត្តបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Erik ten Hag នៅបន្ទាប់ពីការប្រកួតពានរង្វាន់ FA Cup នៅរាត្រីថ្ងៃសៅរ៍ជាមួយនឹងក្រុមមានមូលដ្ឋានរួមទីក្រុងគឺ Man. City បើទោះបីជាលទ្ធផលវិជ្ជមានរឺអវិជ្ជមានក្តីដោយយោងគេហទំព័រ The Guardian បានចុះផ្សាយ ។ការពិតតំណែងរបស់អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ គឺជាប្រធានបទដ៏រសើបពីអនាគតដឹកនាំនៅទឹកដី Old Trfford ពោលគឺចាប់តាំងពីមហាសេដ្ឋីជំនួញឧស្សាហកម្មគឺលោក Sir Jim Ratcliffe ជាម្ចាស់ក្រុមហ៊ុន INEOS បានទិញភាគហ៊ុនភាគច្រើននៅក្នុងក្លឹបកាលពីដើមរដូវកាលនេះនិង ទទួលសិទ្ធិគ្រប់គ្រងលើប្រតិបត្តិការបាល់ទាត់របស់ក្លឹប ហើយ កំពុងសម្លឹងរកអ្នកចាត់ការថ្មីមកជំនួសគ្រូបង្វឹក វ័យ៥៤ឆ្នាំរូបនេះ។

ទោះបីជាបានជួយក្រុមលើកពានCarabao Cup រដូវកាលដំបូង ប៉ុន្តែលោកTen Hag បានតស៊ូដ៏លំបាកនៅរដូវកាលទី ២ ខណៈក្រុមមិនមានកៅអីលេងនៅក្របខណ្ឌ UCL រដូវកាលក្រោយ និងធ្លាក់ចេញត្រឹមវគ្គចែកពូលហើយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ ដ៏ខកចិត្តនៅក្របខណ្ឌ Premier League ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីរដូវកាល ១៩៨៩-១៩៩០ ។ផ្ទុយទៅវិញលោក Ten Hag នៅមានក្តីសង្ឃឹមកសាងកេរ្ត៏ឈ្មោះចុងក្រោយសម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍នាកីឡដ្ឋាន Wembley។គួររំលឹកថាក្លឹបMan.Utd ធ្លាប់ឈ្នះ FA Cup ជាលើកចុងក្រោយនៅឆ្នាំ២០១៦កំលុងពេលអតីតអ្នកចាត់ការសញ្ជាតិហូឡង់លោក Louis van Gaal ដឹកនាំរដូវកាល ២០១៥-២០១៦ ប៉ុន្តែរូបលោកត្រូវបានដកចេញពីតំណែងត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះបន្ទាប់ពី Man United ផ្តួល Crystal Palace ។
Ratcliffe បានតែងតាំងលោក Jason Wilcox ជានាយកបច្ចេកទេស និងលោក Omar Berrada ជានាយកប្រតិបត្តិថ្មី និងកំពុងជ្រើសរើសលោក Dan Ashworth ជានាយកកីឡាខណៈក្រុមប្រឹក្សាភិបាលដ៏សំខាន់របស់ក្លឹបបានសម្រាំងយកបេក្ខភាពគ្រូបង្វឹកបួនរូបមានដូចជា លោក Thomas Tuchel របស់ Bayern Munich និង Kieran McKenna របស់ Ipswich Town និង លោក Mauricio Pochettino អតីតគ្រូបង្វឹក Chelsea ព្រមទាំងចុងក្រោយគឺ Thomas Frank របស់ Brentford ។
ប្រភព:sportsmole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]



