Close
Sponsor ads Featured-Image
ក្លឹបគូប្រជែងដ៏ធំរបស់ Chelsea ចាប់អារម្មណ៏ចង់បានលោក Pochettino មកដឹកនាំពួកគេ
ទំហំអក្សរ
តូច
ធំ

អតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Mauricio Pochettino អាចនឹងត្រលប់មកដឹកនាំក្រុមនៅក្របខណ្ឌPremier League វិញបន្ទាប់ពីរូបលោកត្រូវបានក្លឹប Chelsea សម្រេចចិត្តចែកផ្លូវគក្នា ដោយការយល់ព្រមទៅវិញទៅមកកាលពីថ្ងៃអង្គារនេះ។គួររំលឹកថាអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានចំណាយពេលមួយរដូវកាលនៅ Stamford Bridge ។ ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា Man. United កំពុងសម្លឹងចង់បានអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះមកដឹកនាំនៅកីឡដ្ឋាន Old Trafford ប្រសិនជាពួកគេបញ្ចប់តំណែងគ្រូបង្វឹកហូឡង់លោក Erik ten Hag ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inside crazy 24 hours that led to Pochettino's Chelsea exit with training ground meeting and Boehly phone calls | The Sun

ads

Mauricio Pochettino lined up to replace Erik ten Hag as Man Utd boss just hours after Chelsea announce shock departure | The Sun

Never been convinced': Darren Bent not impressed with Chelsea man, says you can't compare him to the best

មានន័យថាលោក Pochettino បច្ចុប្បន្នមានវ័យ ៥២ ឆ្នាំរូបនេះមានក្លឹបចេញមុខមកចង់បានរូបលោកខណៈមិនមានតែ​ Man.Utd មួយនោះទេ ស្របពេលក្លឹបមួយចំនួនផ្សេងទៀតនៅលីកកំពូលអឺរ៉ុប និង អង់គ្លេសក៏កំពុងស្វែងរកអ្នកចាត់ការថ្មីនៅរដូវក្តៅនេះផងដែរ។សម្រាប់លោក Pochettino ទោះបីជាដឹកនាំមិនបានទទួលលទ្ធផលផ្លែផ្កាល្អបំផុតដោយបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់ទី៦ ប៉ុន្តែរូបលោកមាន ប្រវត្តិធ្លាប់សាងស្នាដៃល្អក្នុងពិភពបាល់ទាត់កំលុងពេលដឹកនាំ Tottenham និង Paris Saint-Germain។

សម្រាប់លោកTen Hag ដឹកនាំរដូវកាលទី២នេះមិនបានល្អទាល់តែសោះ និង បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីប្រាំបីក្នុងលីក ដែលជាកម្រិតទាបបំផុតរបស់ពួកគេមិនធ្លាប់មាននៅក្នុងការប្រវត្តិសាស្រ្ត។ទោះយ៉ាងណា Man.Utd នៅតែអាចឈ្នះពាន ប្រសិនបើពួកគេយកឈ្នះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup នាថ្ងៃទី ២៥ ឧសភា ខាងមុខនេះបាន ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]

ចុចអានបន្ត
អត្ថបទទាក់ទង