Close
Sponsor ads Featured-Image
លោក Arne Slot បានថ្លែងថា «មុខតំណែងនៅ Liverpool គឺពិបាកនឹងព្រងើយកន្តើយណាស់»
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ លោក Arne Slot ដែលទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹក Liverpool បានចាត់ទុកថា ការងារនៅក្លឹបហង្សក្រហមមួយនេះ គឺលំបាកក្នុងការព្រងើយកន្តើយណាស់ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បុរសវ័យ ៤៥ឆ្នាំ បានចាត់ទុកថា៖ «វាជាឱកាសដ៏ពិសេសខ្លាំងណាស់ ដែលបានធ្វើការក្នុងក្លឹបធំលំដាប់ពិភពលោកមួយនេះ និងលំបាកផងដែរ ប្រសិនបើព្រងើយកន្តើយនោះ»

ads

Liverpool set to appoint next Jurgen Klopp in Arne Slot: Media darling, press obsessive and underdog

ការយកលោក Slot មកដឹកនាំ Liverpool តពីលោក Jurgen Klopp ដែលបានលាឈប់ ក្រោយបញ្ចប់រដូវកាលនេះ ក្រុមបញ្ចប់ក្នុងតំណែងលេខ៣ នៅ Premier League ២០២៣-២០២៤ ចំណាយលុយអស់ ៩.៤លានផោន ទៅឱ្យក្លឹប Feyenoord តាំងពីខែមេសា ឆ្នាំ២០២៤ ជាថ្នូរនឹងការផ្តាច់កិច្ចសន្យារយៈពេល ១ឆ្នាំ ពីក្លឹបលេងក្នុងលីគកំពូលរបស់ហូឡង់។

ការងារថ្មីនៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេសនេះ លោក Slot បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំ Liverpool រយៈពេល ៣ឆ្នាំដែលនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ តទៅ៕

Arne Slot: Liverpool prepare mega salary for Jurgen Klopp replacement | FootballTransfers.com

ប្រភព៖ BBC

អត្ថបទទាក់ទង