Close
Sponsor ads Featured-Image
សោកស្តាយ! កីឡាករឆ្នើម ២ រូបនឹងចាកចេញពីក្លឹប Liverpool
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែការពារ Joel Matip និងខ្សែបម្រើ Thiago Alcantara នឹងចាកចេញពីក្លឹប Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លឹបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool: Thiago Alcantara & Joel Matip to leave at end of season - BBC  Sport

ads

រំលឹកដែរថា Matip ដែលបានចូលរួមជាមួយ Liverpool លើកិច្ចព្រមព្រៀងផ្ទេរដោយឥតបង់ថ្លៃ ពីក្លឹបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ២០១៦ នោះបានបង្ហាញខ្លួន ២០១លើក។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានលើកពានរង្វាន់ Champions League ជាមួយហង្សក្រហម ក្នុងឆ្នាំ២០១៩ និងឈ្នះពានរង្វាន់ Premier League ថែមទៀត ១ឆ្នាំបន្ទាប់។ Matip បានរហែកសរសៃចងជង្គង់ (ACL) កាលពីខែធ្នូ ដែលបណ្តាលឱ្យលោកត្រូវអវត្តមាន រយៈពេលដែលនៅដល់ក្នុងរដូវកាលនេះ។

Joel Matip To Leave Liverpool After 8 Years At The Club

​ដោយឡែក Thiago ដែលបានចូលរួមជាមួយ Liverpool ក្រោយផ្លាស់មកពីក្លឹប Bayern Munich ក្នុងតម្លៃខ្លួន ២៥លានផោន (៣១.៦៣លានដុល្លារ) ក្នុងឆ្នាំ២០២០ នោះបានបង្ហាញខ្លួន ៩៨លើក។ លោកបានឈ្នះពានរង្វាន់ FA Cup ជាមួយ Liverpool ក្នុងឆ្នាំ២០២២។ បញ្ហារបួសបានបណ្តាលឱ្យកីឡាករវ័យ ៣៣ឆ្នាំ បង្ហាញខ្លួនត្រឹមតែ ២៨លើកប៉ុណ្ណោះ ក្នុងរដូវកាល២០២២-២៣ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវអវត្តមានស្ទើរតែពេញមួយយុទ្ធនាការ ២០២៣-២៤ ដោយសាររបួសត្រគាក និងសាច់ដុំ៕

Thiago 'wanted' by Barca's rivals | Kickoff

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]

ចុចអានបន្ត
អត្ថបទទាក់ទង