Close
Sponsor ads Featured-Image
អីយ៉ា! MAN UTD ហ៊ានចំណាយ ៥៥លានផោន លើខ្សែការពារកំពុងឡើងជើងម្នាក់នេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United មានឆន្ទៈក្នុងការផ្តល់ជូនតម្លៃផ្ទេរប្រមាណ ៥៥លានផោន លើខ្សែការពារ Jarrad Branthwaite ដែលរូបគេកំពុងវិវត្តន៍ខ្លួនគួរឲ្យគត់សម្គាល់ ដោយបានបង្ហាញខ្លួន ៤០ដង សម្រាប់ក្លឹប Everton ដែលលោក Sean Dyche ជាគ្រូបង្វឹកដឹកនាំក្នុងរដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Why Manchester United Should Target Everton's 'Outstanding' Jarrad  Branthwaite

ads

ជាមួយគ្នានេះផងដែរ ក្លឹប Everton ទាមទារតម្លៃខ្លួនខ្សែការពារវ័យ ២១ឆ្នាំ រហូតដល់ទៅ ៨០លានផោន ឯណោះ ប្រសិន Man UTD ចង់បាន ដែលវាជាតម្លៃស្មើនឹងខ្សែការពារ Harry Maguire ដែលផ្លាស់មកកាន់ Old Trafford បំបែកកំណត់ត្រាកាលនោះ។ ជម្រាបដែរថា Branthwaite បន្ត​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ Man United ដោយ​កីឡាករ​វ័យជំទង់រូប​នេះ​មានទម្រង់លេងគួរឲ្យស្ងើចសរសើរ។

Man United to bid for Jarrad Branthwaite after Everton development

គួរបញ្ជាកដែរថា Varane ទើបតែប្រកាសចែកផ្លូវជាមួយបិសាចក្រហម ដូច្នេះ Branthwaite ជាអ្នកជំនួសតំបន់ការពារដ៏សាកសម ប៉ុន្តែការចរចាពិភាក្សាជុំវិញការផ្ទេរអាចជាឧបសគ្គ ដោយសារតម្លៃថ្លៃ ដែល Man Utd អាចនឹងពិចារណាងាកចេញ ហើយស្វែករកគោលដៅថ្មី៕

Everton name their price for Man United target Jarrad Branthwaite with the  Toffees 'only willing to listen to offers of around £100m' for their prized  defender | Daily Mail Online

ប្រភព៖ SportsMole

អត្ថបទទាក់ទង