Close
Sponsor ads Featured-Image
Prediction: Arsenal អាចផ្តួលម្ចាស់ផ្ទះកំពុងធ្លាក់ជើងខ្លាំងដើម្បីក្តីសង្ឃឹមលើកពាន EPL បានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតក្របខណ្ឌ Premier League មានតែ១គូទេនៅថ្ងៃអាទិត្យវេលាម៉ោង ១០និង៣០នាទីស្អែកនេះខណៈក្រុមម្ចាស់ផ្ទះ Man.Utdត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៏ក្រុមភ្ញៀវ Arsenal ដែលកំពុងព្យាយាមប្រម៉ាញ់ពាន Premier League ។ក្រុមម្ចាស់ផ្ទះរបស់លោក Erik ten Hag បានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-0 នៅលើទឹកដី Crystal Palace កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ ខណៈក្រុមកាំភ្លើងធំបានលុតក្រុម Bournemouth ក្នុងជ័យជម្នះ ៣-0 កាលពីចុងសប្តាហ៍មុននៅទឹកដី​Emirates Stadium។សម្រាប់៦ប្រកួតចុងក្រោយរបស់Man.Utdធ្វើមិនបានល្អទេដោយឈ្នះតែ១ប្រកួតស្មើ ៣ និងចាញ់២ ឈរនៅលេខរៀងទី ៨មានពិន្ទុស្មើ Chelsea ប៉ុន្តែចាញ់គ្រាប់ស៊ុត ខណៈ៦ប្រកួតចុងក្រោយរបស់ Arsenal ឈរនៅលេខរៀងទី ១ ក្រោយស្មើ០ឈ្នះ៥ និងចាញ់១។
Manchester United vs Arsenal Preview: Red Devils bid to disrupt Gunners'  title chase - Man Utd News
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយជួបគ្នា Arsenal ឈ្នះ ៣និងចាញ់២ ខណៈ ១៦លើកទៅកាន់ទឹកដី Old Trafford គឺArsenal ក្នុងនាមជាភ្ញៀវឈ្នះតែ១លើកគត់។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Erik ten Hag អាច​នៅ​តែ​គ្មាន​កីឡាករ​ក្រុម​ជម្រើសដំបូងរហូត​ដល់ ១១ នាក់​ដូច្នេះរូបលោកអាចមានជម្រើសដាក់អោយ Jonny Evans និង Casemiro លេងនៅ​ខ្សែ​ការពារ​កណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Casemiro, Evans, Wan-Bissaka; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Statistical preview: Manchester United vs Arsenal - Premier League
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Jurrien Timber បានបង្ហាញខ្លួនឱ្យក្រុមអាយុក្រោម២១ ឆ្នាំរបស់ Arsenal ហើយអាចចូលលេងក្រុមដំបូងនៅពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Tomiyasu; Odegaard, Partey, Rice; Saka, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១:២ Arsenal
ប្រភព:whoscored &standard&sportsmole&

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ
featured image

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Joao Pedro ពីក្លឹប Brighton ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៨២លានដុល្លារ ខណៈដែលកិច្ចសន្យាកុងត្រារហូតដល់ទៅ ៧ឆ្នាំ ។អត្ថបទកំពុងចាប់អារម្មណ៍៖ តស់! មកដឹងពីចំណូលដែលក្លឹបធំៗ រកបានពី FIFA Club World Cup ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងបោះឲ្យគេស៊ុត ១០ដង ក្នុងការប្រកួតសរុប ៧០លើក ក្នុងរយៈពេល២ឆ្នាំ នៅ Brighton ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង