Close
Sponsor ads Featured-Image
លោក Ten Hag បង្ហើបប្រាប់ថាមន្រ្តី Man.Utd បានទៅជួបកីឡាករកំពុងឡើងជើងរូបនេះ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានបង្ហើបប្រាប់ពីលទ្ធភាពនៃការវិលត្រលប់មកវិញរបស់ ខ្សែបម្រើស្លាបJadon Sancho ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Dortmund។គួររំលឹកថាទម្រង់លេងដ៏ល្អរបស់អតីតយុវជនក្លឹប Watford បានធ្វើអោយប្រិយមិត្តក្រុមបិសាចក្រហមពេញចិត្ត បន្ទាប់ពីរូបគេបានជួយអោយក្រុមរបស់ខ្លួនឡើងទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និង ត្រៀមជួបម្ចាស់ផ្ទះ PSG នៅរាត្រីថ្ងៃអង្គារនេះក្រោយនាំមុខនៅជើងទី១ ក្នុងលទ្ធផល ១ទល់និង០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jadon Sancho told he's 'won' battle with Erik ten Hag after dealing Man Utd major Champions League blow in Borussia Dortmund colours as fans react to damning statistic that shows how far

ads

មុនពេលបរាជ័យធ្ងន់ធ្ងរដោយត្រូវក្រុមម្ចាស់ផ្ទះផ្តួលដោយលទ្ធផលដល់ទៅ ៤ទល់និង០ ខណៈអ្នកចាត់ការទូទៅសញ្ជាតិហូឡង់បានបង្ហើបពីអនាគតរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះថាមន្ត្រីរបស់ក្លឹបបានជួបពិភាក្សាជាមួយ Sancho នៅប្រទេសអាឡឺម៉ង់រួចហើយ ប៉ុន្តែអតីតគ្រូបង្វឹក Ajax បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមជុំវិញជម្លោះរវាងអ្នកទាំងពីរនាពេលកន្លងមក ខណៈមិត្តរួមក្រុមMan.Utd ជាច្រើនធ្លាប់ជម្រុញ និង លើកទឹកចិត្តអោយ Sancho សុំទោសគ្រូបង្វឹក ប៉ុន្តែសាម៉ីខ្លួនបានបដិសេធដាច់ខាត។

Man United make Jadon Sancho decision after talks with him in Germany
Man Utd Want to Recoup £100m by Selling Greenwood and Sancho

និយាយដល់រឿងកូនក្រុមរូបនេះលោក Tag បានបញ្ចាក់បន្ថែមយ៉ាងដូច្នេះថាៈ សុំទោស Sancho?ករណីជម្លោះយើងសូមឱ្យបញ្ចប់រដូវកាលសិនថានិងឃើញមានអ្វីកើតឡើង។ ដូច្នេះយើងសូមដាក់បញ្ហានេះអោយនៅឆ្ងាយសិន។ ក្រុមការងាររបស់យើងបានទៅជួបគាត់ ហើយយើងនឹងបន្តដំណើរការនេះ។ យើងនឹងបន្តទំនាក់ទំនងជាមួយ Jadon បន្ថែមទៀត។
ប្រភព:Besoccer
វីដេអូ Sancho ពេលប្រកួតជាមួយ PSG ជើងទី១

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]

ចុចអានបន្ត
អត្ថបទទាក់ទង