Close
Sponsor ads Featured-Image
Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន The Athletic បានចេញផ្សាយនាពេលថ្មីៗនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd's stance on Mason Greenwood return revealed after recent Getafe performance vs Atletico Madrid

ads

គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល​១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood​ នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។

Getafe open loan talks over Mason Greenwood but Man United make transfer  stance clear | talkSPORT

គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕

ប្រភព៖ SportsMole

អត្ថបទទាក់ទង