Close
Sponsor ads Featured-Image
អុញនោះ! Man Utd គ្រោងលក់ Maguire ដើម្បីជាថ្នូរដោះដូរខ្សែការពារវ័យជំទង់រូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ដ៏រសើប បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងរួមបញ្ចូលអតីតប្រធានក្រុម Harry Maguire ជាថ្នូរក្នុងកិច្ចព្រមព្រៀមការផ្ទេរខ្សែការពារកណ្តាល Jarrad Branthwaite របស់ក្រុម Everton មុនពេលទីផ្សារដោះដូរមកដល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Everton offered Harry Maguire as part of Jarrad Branthwaite deal

ads

គួរកត់សម្គាល់ថា Branthwaite អាយុ ២១ឆ្នាំ ប៉ុន្តែបានបង្ហាញទម្រង់លេងដ៏ល្អបំផុតម្នាក់សម្រាប់ក្រុម Everton ក្នុងអំឡុងពេលយុទ្ធនាការដ៏លំបាក ហើយទម្រង់លេងរបស់គាត់នៅកីឡដ្ឋាន Goodison Park បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបឈានមុខគេធំៗមួយចំនួននៅអឺរ៉ុបផងដែរ។

Everton: Man United want Branthwaite amid Ten Hag sack update

ស្របពេលជាមួយគ្នានេះ Everton បានទាមទារតម្លៃ​ខ្លួន Branthwaite ​ប្រមាណ ៧០លាន​ផោន ប្រសិន Man Utd ចង់បាន។ យ៉ាងណាមិញ Man Utd បានដាក់លក់ Maguire សម្រាប់ជាថ្នូរស្នើសុំដោះដូរបូករួមជាមួយសាច់ប្រាក់ ៥០លានផោន ប៉ុន្តែត្រូវរង់ចាំមើលថាតើសាមីខ្លួនចង់ចាកចេញពី Old Trafford ដែរឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់ Maguire ជាមួយ Man United នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៥ ចុងរដូវកាលក្រោយ ខណៈក្លឹបក៏មានជម្រើសបន្តកុងត្រា១ឆ្នាំទៀតផងដែរ៕

Man United could use Maguire as bait to sign Branthwaite - Football | Tribuna.com

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ)
featured image

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស   ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli […]

ចុចអានបន្ត
អត្ថបទទាក់ទង