Close
Ads: 88BOL
Featured-Image
តារាឆ្នើម Liverpool ដ៏មានសក្កានុពលរូបនេះ មិនចង់ចែកផ្លូវ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មាន The Athletic បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងរំពឹងយ៉ាងពេញទំហឹងទៅលើខ្សែប្រយុទ្ធស្លាបដ៏មានសក្កានុពល Mohamed Salah ដោយក្លឹបកំពុងត្រៀមនឹងផ្តល់កុងត្រាថ្មី និងកំពុងរៀបចំផែនការដោយផ្អែកលើគាត់ជាផ្នែកដ៏៏សំខាន់នៃក្រុមសម្រាប់រដូវក្ដៅក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mohamed Salah breaks 17-year record as Liverpool thrashes Toulouse in  Europa League | CNN

រំលឹកផងដែរថា Salah មានពាក្យចចាមអារាមជាយូរមកហើយ ជំុវិញការចាកចេញទៅមជ្ឃឹមបូព៌ា ដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad កាលពីរដូវក្តៅមុន ហ៊ានឲ្យតម្លៃខ្លួនរូបគេ យ៉ាងធំសម្បើមប្រមាណជា ២០០លានអឺរ៉ូ ឯណោះ។ ជាក់ស្តែង ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ៣១ឆ្នាំ មិនបានបង្ហាញពីអារម្មណ៍ចង់ចាកចេញពីទឹកដី Anfield នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៥។

Liverpool legend demands the club do NOT offer Mohamed Salah a new contract

គួរកត់សម្គាល់ថា ហង្សក្រហម Liverpool មិនបណ្តោយឲ្យខ្សែប្រយុទ្ធស្លាប ដែលមានល្បឿនលឿន ចេះបត់បែនគ្រប់កាលៈទេសៈរូបនេះចាកចេញដោយងាយៗស្រួលនោះទេ លុះត្រាណាតែសាមីខ្លួនចង់ស្វែងរកនូវបទពិសោធន៍ថ្មី មុនពេលគាត់ [Salah] ចូលនិវត្តន៍ពីបាល់ទាត់៕

Mohamed Salah & Liverpool: Time for the Reds to say goodbye and cash in on  Anfield icon | Goal.com US

ប្រភព៖ BBC

អត្ថបទទាក់ទង