Close
Sponsor ads Featured-Image
Prediction: Man.Utd អាចបន្តក្តីសង្ឃឹមឡើងទៅកាន់ Top-៤ តាមរយៈការផ្តួល Burnley បានទេ?
ទំហំអក្សរ
តូច
ធំ

Man. United មានបំណងចង់ទទួលបាន​ជ័យ​ជម្នះជាលើកទី២​ចុងក្រោយជាប់​ៗ​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​ពេល​ដែល​ពួក​គេ​បើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍​ក្រុម Burnley ដែល​រង​ការ​គំរាម​កំហែង​​កាត់​ចោលទៅលីកលំដាប់ទីពីរសម្រាប់ការប្រកួតនៅវេលាម៉ោង៩យប់​​ថ្ងៃ​សៅរ៍នេះ។Man.Utd ក្នុងនាមជាម្ចាស់ផ្ទះបច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងតារាងក្រោយផ្តួល Sheffield United កាលពីយប់ថ្ងៃពុធ ខណៈដែលក្រុមលេខ ១៩ Burnley បានផ្តួលគូប្រជែងដ៏ត្រដាបត្រដួសរបស់ពួកគេគឺក្រុមបាតតារាង Sheffield Utd ដោយលទ្ធផល៤ទល់និង១ នៅកីឡាដ្ឋាន Bramall Lane កាលពីចុង​ស​ប្តា​ហ៍​មុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd embarrassed by Burnley! Erik ten Hag's side beaten in secret  friendly clash as Casemiro, Luke Shaw & Harry Maguire all return to help  ease injury crisis | Goal.com South Africa
១.ប្រវត្តិជួបគ្នា
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ Man.Utd មិនដែលចាញ់ Burnley ទេ គឺឈ្នះ៤និងស្មើ១ខណៈការជួបគ្នាចុងក្រោយនៅទឹកដី Burnley កាលពីថ្ងៃទី ២៣ខែកញ្ញា ២០២៣គឺ Man.Utd ផ្តួលពួកគេក្នុងលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Erik ten Hag សង្ឃឹមថា Jonny Evans និង Marcus Rashford និងអាចជ្រើសរើសចូលលេងសម្រាប់ការប្រកួតនេះ។ តែប្រសិនជា Casemiro ជាសះស្បើយនោះរូបលោកនិងដាក់រូបគេលេងបន្តទៀត។
ចំណែកឯកីឡាករ ៧ នាក់បន្តខកខានសម្រាប់ Manchester United ដូច្នេះលោក Ten Hag អាចផ្លាស់ប្តូរជម្រើស១១នាក់ដំបូងកំលុងពេលផ្តួល Sheffield United ដោយដាក់អោយ Scott McTominay ចូលលេងជំនួស Christian Eriksen នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Casemiro, Maguire, Dalot; Mainoo, McTominay; Amad, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

ads

Burnley 0-1 Man Utd: Manchester United ease the pressure after narrow win  over Burnley - Premier League
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
កីឡាករ​មិន​តិច​ជាង​ប្រាំ​នាក់​ទេ​ដែល​អវត្តមាន​សម្រាប់​ក្រុម Burnley នៅ​រសៀល​ថ្ងៃ​សៅរ៍។ដូច្នេះគ្រូបង្វឹកលោក Vincent Kompany អាចដាក់ជម្រើស១១នាក់ដំបូងដូចពេលផ្តួលSheffield United កាលពីចុងសប្តាហ៍មុនចូលលេងដដែល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMuric; Assignon, O’Shea, Esteve, Taylor; Vitinho, Cullen, Berge, Larsen; Foster, Odobert
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣:១ Burnley
ប្រភព:whoscored &sportskeeda&sportsmole&90min

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal ទិញខ្សែការពារល្អម្នាក់ពីលីកកំពូលអឺរ៉ុបត្រៀមចាប់ដៃគូជាមួយSaliba និង Magalhaes (មាន១វីដេអូ)
featured image

ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ William Saliba និង Gabriel Magalhaes […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930