ក្រោយធ្លាក់ចេញពីព្រឹត្តការណ៏ប្រកួតពានរង្វាន់ FA Cup និង Europa League ក្រុមហង្សក្រហម Liverpool បានសម្រេចដាក់ចិត្តផ្តោតការយកចិត្តទុកដាក់លើការដណ្តើមពានរង្វាន់ Premier League ដែលជាក្តីសង្ឃឹមតែមួយគត់របស់ពួកគេ នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន London Stadium ដើម្បីជួបក្រុមញញួរធំ West Ham United នៅថ្ងៃសៅរ៏វេលាម៉ោង៦និង៣៥ល្ងាចនេះ។ សម្រាប់ម្ចាស់ផ្ទះWest Ham ក្រោយធ្លាក់ចេញពីក្របខណ្ឌ Europa League ពួកគេក៏ធ្វើមិនបានល្អដែរបន្ទាប់ពីចាញ់ការប្រកួតEPLពីរលើកចុងក្រោយតជាមួយនឹងក្រុម Fulham និង Crystal Palace នោះ។ ទោះយ៉ាងណាសម្រាប់ Liverpool ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ឈ្នះ៣ចាញ់២ស្មើ១ឈរនៅលេខរៀងទី ២តាមពីក្រុមលេខ១ Arsenal ៣ពិន្ទុនិង Man.City ២ពិន្ទុ ខណៈ West Ham ៦លើកចុងក្រោយឈរនៅលេខរៀងទី៨ ក្រោយចាញ់៣ឈ្នះ២ស្មើ១។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស![]()
១.ប្រវត្តិជួបគ្នា
ជួបគ្នា១៤ដងនៅក្របខណ្EPLក្រោមការដឹកនាំរបស់លោកKlopp គឺ Liverpool ឈ្នះទាំង១២លើកនិងស្មើ២។
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
David Moyes នឹងសង្ឃឹមថានឹងមានកីឡាករ Konstantinos Mavropanos, Nayef Aguerd និង Jarrod Bowen សម្រាប់ការស្វាគមន៍ក្រុម Liverpool នៅថ្ងៃសៅរ៍។សម្រាប់ George Earthy អវត្តមានសម្រាប់ក្រុម ប៉ុន្តែ Mohammed Kudus និងត្រលប់មកជួយក្រុមវិញបាននៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Aguerd, Emerson; Alvarez, Soucek; Kudus, Ward-Prowse, Paqueta; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Cody Gakpo នឹងត្រូវបានវាយតម្លៃ ប៉ុន្តែលោក Jurgen Klopp គឺគ្មានវត្តមាន Joel Matip, Thiago Alcantara, Conor Bradley និង Diogo Jota នៅទីនេះ។លោក Klopp ទំនងជានឹងធ្វើការផ្លាស់ប្តូរយ៉ាងហោចណាស់ Wataru Endo អោយចូលមកជំនួស Curtis Jones នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Quansah, Van Dijk, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ១:២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole
