

ទីបំផុតលោក Arne Slot និងត្រូវបន្តបេកកម្មដឹកនាំក្រុមហង្សក្រហម Liverpool បន្ទាប់ពីក្លឹបLiverpool បានចរចារលើកិច្ចព្រមព្រៀ៧ងដែលមានតម្លៃ ៩.៤ លានផោនជាមួយក្លឹប Feyenoord ។មានន័យថាគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានត្រៀមខ្លួនរួចជាស្រេចរួចហើយដើម្បីជំនួសតំណែងលោក Jurgen Klopp បន្ទាប់ពីគ្រូបង្វឹកអាឡឺម៉ង់រូបនេះបានប្រកាសកាលពីខែមករាថាគាត់នឹងចាកចេញពីទឹកដី Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ។

សរុបមកLiverpool បានយល់ព្រមលើកិច្ចសន្យាជាមួយកីឡាករវ័យ ៤៥ ឆ្នាំរូបនេះមុនពេលកំណត់ពេលតែងតាំងរូបលោកជាផ្លូវការណ៏ ខណៈក្លឹបបានយល់ព្រមបង់ប្រាក់ ៧.៧ លានផោន ទៅក្លឹបហូឡង់Feyenoord (ស្មើនិង៩ លានអឺរ៉ូ) ដោយបូកបន្ថែម ១.៧ លានផោន (ស្មើនិង២ លានអឺរ៉ូ) ជាមួយអត្ថប្រយោជន៏ផ្សេងៗផងដែរ។
Liverpool ពេញចិត្តនិងបុគ្គលិកលក្ខណៈជាមួយសមត្ថភាពគ្រប់គ្រងកីឡាករ ព្រមទំាងការអភិវឌ្ឍជំនាញរបស់ពួកគេគឺជាកត្តាសំខាន់សមស្របជាមួយទម្រង់លេងបែបវាយលុកសម្រាប់ក្រុមដែលដឹកនាំដោយលោក Slot គឺជាកត្តាដែលជម្រុញអោយ Liverpool នាំយករូបលោកមកបំពេញការងារនេះ។ គួររំលឹកថាលោក Slot ធ្លាប់ដឹកនាំ Feyenoord ឱ្យឈ្នះពាន Eredivisie រដូវកាល ២០២២- ២០២៤ខណៈដែលរដូវកាលនេះ ពួកគេបានឈ្នះពាន Dutch Cup នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងលីគរបស់ពួកគេ។
ប្រភព:BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


