Close
Sponsor ads Featured-Image
Prediction: Real Madrid អាចបន្តរក្សាប្រវត្តិល្អពេលជួប Real Sociedad នៅក្របខណ្ឌ La Liga បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមអធិរាជស Real Madrid ​មាន​បំណងបង្កើនគម្លាតដាច់ដល់ទៅ ១៤ពិន្ទុ​ដាច់​នៅ​លើ​កំពូល​តារាង La Liga នៅ​ពេល​ពួកគេធ្វើការប្រកួតក្រៅ​ផ្ទះ​ជាមួយក្រុមម្ចាស់ផ្ទះ Real Sociedad នៅ​វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ស្អែកនេះ។មានន័យថាបច្ចុប្បន្នក្រុមលោក Carlo Ancelotti ឈរនៅលេខរៀងទី ១ពីក្រុមគូប្រជែង Barcelona ចំនួន ១១ ពិន្ទុ ខណៈនៅសល់ ៦ ប្រកួតទៀតនិងបញ្ចប់រដូចកាល ចំណែកឯ Real Sociedad ស្ថិតនៅលេខរៀងទី ៦ នាំមុខ៣ ពិន្ទុលើក្រុម Real Betis ដែលឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតំណែងប្រជែងកៅអីក្របខណ្ឌ Europa League នៅរដូវកាលថ្មី។
Real Madrid request LaLiga to reschedule match against Real Sociedad -  Managing Madrid
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៤៥លើក Real Madrid ឈ្នះ២៧ និងចាញ់៩ ក្រៅពីនោះគឺស្មើគ្នា៩ដង។Real Sociedad បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Real Madrid នៅ La Liga ហើយការប្រកួតក្នុងផ្ទះលើកចុងក្រោយគឺបានផ្តួលគូប្រជែង Real Madrid ដោយលទ្ធផល ២ទល់និង០ ក្នុងខែឧសភា ឆ្នាំ ២០២៣។
២.ពត៌មានក្រុមReal Sociedad(ម្ចាស់ផ្ទះ)
Hamari Traore ត្រូវ​អវត្តមាន​ដោយ​របួស​ត្រង់​ចង្កេះ​ពេលប្រកួតស្មើគ្នាជាមួយ Getafe កាល​ពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង Madrid។ Alvaro Odriozola អាចចាប់ផ្តើមការប្រកួតទីបួនរបស់គាត់នៃរដូវកាលនេះនៅតំបន់ខ្សែការពារស្តាំ។កីឡាករ Igor Zubeldia និង Martin Zubimendi និងអាចបង្ហាញខ្លួនបានក្រោយរួចផុតពីការព្យួរ។ Take Kubo បានស៊ុតបញ្ចូលទីពីរគ្រាប់កំលុងពេលលេងជាកីឡាករបម្រុងពីរប្រកួតចុងក្រោយអាចចូលលេងបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRemiro; Odriozola, Le Normand, Zubeldia, Galan; Benat, Zubimendi, Merino; Kubo, Oyarzabal, Barrenetxea
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid come from behind to beat Real Sociedad | Reuters
៣.ពត៌មានក្រុមReal Madrid(ភ្ញៀវ)
Vini Jr បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ពេលផ្តួល Barcelona និង Manchester City ហើយគួរតែអាចរកបានគ្រាប់បានល់បន្ថែមទៀត។ Ancelotti នឹង​ត្រូវ​ការ​គាត់​រហូត​ដល់​បញ្ចប់រដូវកាលនេះដោយមិនងាករេ។Dani Carvajal ត្រូវបានជំនួសដោយ Lucas Vazquez ក្នុងការប្រកួត El Clasico អាចនិងត្រលប់មកវិញ។Ferland Mendy អវត្តមានដោយសាររបួសសាច់ដុំ។ Eduardo Camavinga បានចូលលេងនៅតំបន់ការពារឆ្វេងដែលជាជម្រើសពហុជំនាញរបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Carvajal, Militao, Nacho, F Garcia; Modric, Tchouameni, Camavinga; Diaz; Vinicius, Joselu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Sociedad ១: ១Real Madrid
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ
featured image

(បរទេស)៖ ជាមួយនឹងទីផ្សារដោះដូរនារដូវក្តៅនេះ អនាគត Jadon Sancho កំពុងតែដើរដល់ផ្លូវបំបែកជាមួយបិសាចក្រហម Manchester United។ ជាក់ស្តែងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា បន្ទាប់ពីក្រុមតោខៀវ Chelsea មិនព្រមទិញ Sancho ជាអចិន្រ្តៃយ៍ពី Man Utd ខណៈនេះរូបគេកំពុងស្វែងរកក្លឹបថ្មី។ ទន្ទឹមនឹងនេះ ក្លឹប Fenerbahce ដែលមានលោក Jose Mourinho ជាគ្រូបង្គោល នឹងអាចចរចាទិញបានរូបគេ ស្របពេលដែលសាមីខ្លួនយល់ព្រមលើសំណើរប្រាក់ពលកម្ម ១០លានអឺរ៉ូ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930